នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ តាមរយៈ បណ្ដាញសង្គម សម្ដេចអគ្គ មហា សេនា បតី តេជោ ហ៊ុន សែន ប្រធាន ក្រុម ឧត្ដម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា បាន បង្ហោះសារមួយ ដោយ ដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ»។
ខាងក្រោមជាសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ! កាលពីក្មេង ខ្ញុំ ឃើញ ឆ្កែ ខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើង ជិះ រទេះឃើញ វា ធ្វើ មុខ បែបឌឺ។ ក្រោយមកខ្ញុំតែងនិយាយថាអានេះ ធ្វើចរិត្តដូចឆ្កែបាន ជិះរទេះ សម្រាប់ មនុស្ស ណា ដែល មាន ចរិត្តបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី ធុញទ្រាន់ ជាមួយ អាម្នាក់ ធ្លាប់ ជាប់ គុក ដែល ខ្ញុំ ហៅ(អាគុក)មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩នៃ ព្រំកម្ពុជា-ថៃ ដែល អាគុក វា ចោទ ថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ ឈ្មោះវាអាគុក មួយ នេះ ធ្វើ ចរិត្តដូចឆ្កែ បានជិះរទេះដោយស្នើសុំលើកលែងទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។ ការសុំលើក លែង ទោសមានន័យថា ទទួលស្គាល់ថាខ្លួនមានទោសមែនទេ អាគុក?សម្តេចតេជោបានមានប្រសាសថា សំដី របៀបនេះ ខ្ញុំ ប្រើ តែ ជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក។
គួររម្លឹកថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា បានចេញសារលើបណ្ដាញសង្គមដោយផ្ដល់ឱកាសមាស និងធានាសុវត្ថិភាព ក៏ ដូច ជា ចំណាយ ផ្សេងៗ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញ ព្រំដែន ដែលមានការទទួលខុសត្រូវ ខណៈលោក និងក្រុម ច្រើនតែចោទ ប្រកាន់ ត្រង់ តែ ម្ដង ទៅ លើ មន្ត្រី ជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។ ដោយ លោក អ៊ុំ សំអាន លើកអំពីករណីព្រំដែន កម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទ ប្រកាន់ ថា ការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេស នៃ គណៈ កម្មាធិការ ព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិងអំណាច។
លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន តាមរយៈអន្តរការី បាន ផ្ញើលិ ខិត មួយច្បា ប់ជូ នសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នៅក្នុងលិខិតដែលប្រើឡូ ហ្គោរដ្ឋាភិបាល កម្ពុជា ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានបង្ហាញពីចេតនាចង់ចូលរួម ដោះស្រាយ បញ្ហា ជាតិ និងស្នើ សម្ដេចនាយករដ្ឋមន្ត្រី ធានាសុវត្តិភាព ទម្លាក់ចោលបទចោទ ព្រមទាំង លើក លែង ទោស ដល់ ប្រតិភូបក្សប្រឆាំងរបស់លោក៕
