Category: ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ស្នើឱ្យបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត ចូលរួមសហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ (Online Scams)

(កណ្ដាល) ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់…

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨នៅហ្វីលីពីន នឹងពិភាក្សាលើកិច្ចការសំខាន់ៗចំនួន៣

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ត្រូវបានធ្វើឡើងក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ ប្រភពដដែល បានបន្តថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍គ្រឹះទាំង៧

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។ ក្នុងប្រសាសន៍ចាប់ផ្តើមកម្មវិធី លោកជំទាវបណ្ឌិត សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមផ្លូវការ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះថា “ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) “។ សម្តេចបវរធិបតីបានបន្តថា “ជាង25ឆ្នាំកន្លងមកនេះ…

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍…

អតីតប្រធាន AmCham៖ ក្នុងរយៈពេល ៧៥ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជា អាចនឹងមានកំណើនលើសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ

ភ្នំពេញ៖ លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា (AmCham) និងជានាយកវិទ្យាស្ថាន CamEd បានបង្ហាញទស្សនៈថា ក្នុងរយៈពេលប្រហែល ៧៥ឆ្នាំខាងមុខ សេដ្ឋកិច្ច និងចំនួនប្រជាជនរបស់កម្ពុជា អាចនឹងមានកំណើនច្រើនជាង ប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ។ ការលើកឡើងនេះត្រូវបានចែករំលែកតាមបណ្ដាញសង្គម ខណៈលោកបានលើកឡើងថា មូលហេតុមួយដែលប្រទេសថៃហ៊ានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប៉ុន្តែគម្លាតនេះ កំពុងតែរួមតូចហើយ។ នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនត្រឹមតែ ២,១% ខណៈដែលសេដ្ឋកិច្ចកម្ពុជា បានកើនឡើងយ៉ាងតិច ៤,៨%។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥…

ជនជាតិចិន ៣៣០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពី កម្ពុជា

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយក ដ្ឋានអន្តោ ប្រវេសន៍ សហការជាមួយស្ថានទូតចិន បន្តធ្វើ ការ បណ្តេញ ជន ជាតិចិនសរុបចំនួន ៣៣០នាក់ ស្រី០៦នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។ ការបណ្ដេញ ធ្វើឡើងចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន…

You missed