នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យវៀតណាម ២នាក់ ខ្មែរ ១នាក់ រួមនិងវត្ថុតាងជាង ១គីឡូក្រាម បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់
(ស្វាយរៀង) ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានឃាត់រថយន្ត ០១គ្រឿង ដែលបានស៊ីឈ្នួលដឹកគ្រឿងញៀន បើកបរដោយជនជាតិខ្មែរម្នាក់ ឃាត់ខ្លួនយកយកមកសាកសួរ បានឆ្លើយសារភាព និងអនុវត្តន៍តាមវិធានការណ៍ជំនាញ ឈានទៅដល់ការឃាត់ខ្លួនបក្ខពួកចាំទទួលគ្រឿងញៀនចំនួន ០២នាក់ទៀតជាជនជាតិវៀតណាម។ ដកហូតវត្ថុតាង រួមមាន៖…
