នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន ប្រកាស ថា ការ ដាក់ពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ នេះ ហើយយុវជន យុវនារីដែល មាន បំណង ចង់ បំពេញ កាតព្វ កិច្ច យោធា នេះ អាច ទៅ ទទួល ពាក្យ ស្នើ សុំ នៅ មូលដ្ឋាន កងរាជអាវុធហត្ថនៅតាមក្រុង ខណ្ឌ និងស្រុកគ្រប់រាជធានី និងខេត្តទាំងអស់។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ន បានលើកឡើងថា ក្នុង នាម ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអំពាវនាវដល់បងប្អូន យុវជន ថា ព្រះរាជាណាចក្រកម្ពុជា នឹង ចាប់ ផ្ដើម ដំណើរ ការ អនុវត្ត ច្បាប់ ស្ដីពី កាតព្វ កិច្ច យោធា ខណៈ រាជ រដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺ សំដៅ កសាង កម្លាំង ការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យដែលជា តម្រូវ ការ របស់ ជាតិ បន្ថែម ទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជន ដែល មាន បំណង ចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួល ពាក្យ ស្នើ សុំ នៅ មូល ដ្ឋាន កង រាជ អាវុធ ហត្ថ ក្រុង -ស្រុក-ខណ្ឌ។ សូមបងប្អូនយុវជន តាមដានសេចក្តីជូនដំណឹងផ្លូវការ ដើម្បីស្វែង យល់ អំពី លក្ខ ខណ្ឌ ឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់ នៃការដាក់ពាក្យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិបានគូសបញ្ជាក់ផងដែរថា ការការពារ ជាតិ មាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និង បច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេស ជាតិ ចាំ បាច់ ត្រូវ មាន កម្លាំង ដែល ទទួលបា ន ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បី ការពារ អធិប តេយ្យ ភាព បូរណភាព ទឹកដី ប្រជាជន និងសុខសន្តិភាពជាដើម។
ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព ការអនុវត្ត កាតព្វ កិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួល ខុស ត្រូវ លើភារ កិច្ច របស់ ខ្លួន ដែលអាចចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។ ការចូលរួមហ្វឹកហាត់ នឹង ធ្វើ ឱ្យ យុវជន ពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញបទពិសោធន៍ អាចបង្កើន ភាព ជឿជា ក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយ ពេល បញ្ចប់ ការអនុវត្តកាតព្វកិច្ចយោធានេះ។
ជាមួយគ្នានេះដែរឯកឧត្តម ទៀ សីហា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និង ប្រជា ពលរដ្ឋ ទាំងអស់ ចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ ច្បាស់អំពី គោល បំណង នៃកា រអនុវត្តច្បាប់នេះ។ ការគាំទ្ររបស់ក្រុមគ្រួសារ និងសង្គម មានសារៈសំខាន់ បំផុត ចំពោះ ការ ត្រៀម ខ្លួន របស់យុវជន ដំណើរការជ្រើសរើសត្រូវអនុវត្តតាម លក្ខខណ្ឌ និងនីតិវិធី ដែលបាន កំណត់ ប្រកប ដោយតម្លាភាព និងស្មើភាព៕
