រាជរដ្ឋាភិបាលកម្ពុជានឹងចេញអនុក្រឹត្យអំពីការកំណត់ចំនួន នៃការជ្រើសរើសយុវជន យុវនារី ក្នុង ការ ស្ម័គ្រ ចិត្ត ចូល រួម បំពេញ កាតព្វ កិច្ចយោធា។ គណៈ កម្មាធិការ ជាតិ កាតព្វកិច្ច យោធា បាន បញ្ចប់ ការ ចុះ ឈ្មោះចូ ល បំពេញ កាតព្វកិច្ចយោធា កាលពីទី១៧ ខែតុលា ឆ្នាំ២០២៦ នៅ មូល ដ្ឋាន កង រាជ អាវុធ ហត្ថក្រុង-ស្រុក-ខណ្ឌ ដោយមានចំនួនយុវជន យុវនារី ចូលរួមយ៉ាងច្រើនផុសផុល។
ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជា អនុ ប្រធាន អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានថ្លែងប្រាប់ ថា ចំនួនយុវជន យុវនារី ដាក់ ពាក្យ ចូលរួមបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត គឺមានចំនួន ច្រើន ជា ទី មោទ ន ភាព ខ្លាំង ណាស់ ចំពោះ ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យបម្រើកាតព្វកិច្ចយោធា គឺ គណៈ កម្មា ធិការ ជាតិកាតព្វកិច្ចយោធាមានការរំភើបរីករាយនៅទឹកចិត្តរបស់ពួកគាត់។ ចំពោះ ចំនួន នៃ ការ ជ្រើស រើស នៅមិនទាន់កំណត់នៅឡើយទេ នៅពេលដែលចេញ ជា អនុ ក្រឹត្យ សម្រេច ថា យក ចំនួន ប៉ុន្មាន ខាងគណៈកម្មាធិការចំពោះកិច្ចនឹងជូនដំណឹងនៅពេលក្រោយ ហើយ នឹង មាន នីតិ វិធី មួយ ចំនួន ទៀត ទើបបានឈានទៅដល់ការសម្រេច។
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានចែកពាក្យ និងទទួលពាក្យសុំ ចូល បំពេញ កាតព្វ កិច្ច យោធា ស្រប តាមច្បាប់ស្តីពីកាតព្វកិច្ចយោធាចែកពាក្យចាប់ពីថ្ងៃទី០១-៩ ខែតុលា ឆ្នាំ២០២៦ និង ទទួលពាក្យចាប់ពីថ្ងៃទី១០-១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជា ប្រធាន គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការចាប់ផ្តើម ដំណើរ ការ អនុវត្ត ច្បាប់ ស្តីពី កាតព្វ កិច្ច យោធា” ធ្លាប់បានបញ្ជាក់ថា ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំង ធន ធាន មនុស្ស ប្រកប ដោយ គុណភាព។
ការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការ ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែកក្នុងការ បម្រើជាតិមាតុភូមិ នៃ យើង ។ ការចូលរួមហ្វឹកហាត់នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកប ដោយ ជំនាញ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋា ន ល្អ សម្រាប់ ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ
