ក្នុងឱកាសអបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធ សភា នៃ កម្ពុជា មានប្រសាសន៍បញ្ជាក់ថា «បើគ្មានជំនួបសីហនុ .ហ៊ុន សែន ក៏គ្មានកិច្ច ព្រម ព្រៀង សន្តិភាព ទី ក្រុង ប៉ារីសដែរ»។
តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣ តុលា១៩៩១ ម៉ោង ៣ល្ងាច នៅ ទី ក្រុង ប៉ារីស ប្រទេស បារាំង មាន ការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា «កិច្ច ព្រម ព្រៀង ប៉ារីស »។ សម្ដេចតេជោថ្លែងថា «ដើមឈើមួយដើមត្រូវមានគល់ មានដើម មានម៉ែក មាន ស្លឹក ទើប ហៅថា ដើមឈើបាន»។
សម្ដេចតេជោ បន្តថា ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាង សម្តេច ព្រះ នរោត្ដម សីហនុ ជាមួ យ សម្ដេចតេជោ ហ៊ុន សែន ដែលគេតែងនិយាយថា «ជំនួប សីហនុ.ហ៊ុន សែន» ថ្ងៃ ២ ធ្នូ ១៩៨៧។
សម្ដេចតេជោបានថ្លែងថា «គ្មានជំនួបសីហនុ .ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ យើង បាន ប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។ បើគិតពីថ្ងៃ ២ ធ្នូ១៩៨៧ ដល់ ២៣ តុលា ១៩៩១ គឺមានរយៈពេល១,៤២១ ថ្ងៃត្រូវជា ២០៣សប្តាហ៍ ស្មើ និង ៤៦ ខែ និង ២១ ថ្ងៃឬ ៣ឆ្នាំ១០ ខែនិង២១ ថ្ងៃ»។
សម្ដេចតេជោបញ្ជាក់ថា សម្ដេចជាមនុស្សតែម្នាក់គត់ដែលមានវេទិការចរចាច្រើនជាងគេ (ពាក្យ នេះ ពួក តាំងខ្លួនជាបិតា ២៣ តុលាច្បាស់ជាពេបជ្រាយ) ដែលអាច បញ្ជាក់ បាន នៅ ត្រង់ មួយ ទល់ បី (សម្ដេចតេជោ ហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះនរោតម្ត សីហនុ ផងជា មួយ លោក តា សឺន សានផង ជាមួយ ខៀវ សំផនផង) ដែលពេលខ្លះជួបដោយឡែក និងពេលខ្លះជួបរួម។ ឯ ដៃ គូ របរទេស មិនថាប្រទេសគាំទ្រទេ ប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ដើម្បីពន្យល់គ្នា ឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។
សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងវេទិកា ចរចា សម្ដេច ជា មនុ ស្ស ដែល មាន វ័យ ក្មេង ជាង គេក្នុង ចំណោម ភាគីកម្ពុជា និងប្រតិភូពីប្រទេសដែលចូលរួមដែលចាប់ផ្តើមចរចាអាយុ ៣៥ ឆ្នាំ និងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។
សូមបញ្ជាក់ថា ៣៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់ កម្ពុជា រួម មាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែល តំណាង ដោយ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រណសិរ្ស ជាតិ រំដោះ ប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនា កម្ពុ ជា ប្រជា ធិប តេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិ ច្ចព្រ ម ព្រៀង សន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំង អគ្គ លេខា ធិកា រអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ មុន នឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បាន ជួប ពិភាក្សា ដំបូង បំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មាន សេចក្តី ប្រកាស រួម ឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែល ហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)៕
