I Cambodia

  ជើងហោះហើររាប់រយត្រូវបានលុបចោលក្នុងតំបន់អាស៊ីបូព៌ា ខណៈព្យុះទីហ្វុងដ៏ខ្លាំងក្លា «Super Typhoon Champi» កំពុងបោកបក់ឆ្ពោះទៅកាន់កោះតៃវ៉ាន់។ នៅលើកោះតៃវ៉ាន់ សាលារៀន ស្ថាប័នរដ្ឋាភិបាល និងទីផ្សារភាគហ៊ុនត្រូវបានបិទ ហើយអ្នកដំណើររាប់ពាន់នាក់បានរងផលប៉ះពាល់ ដោយសារតែហានិភ័យដែលបង្កឡើងដោយព្យុះនេះ។ ខណៈព្យុះទីហ្វុងជិតទៅដល់ មនុស្សម្នាក់បានស្លាប់ និង៩៤នាក់រងរបួសក្នុងកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន...
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា, នារសៀលថ្ងៃទី២២...
(ស្ទឹងត្រែង)៖ យោងតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងនាំយកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈមកចែកជូនដល់ជនងាយរងគ្រោះ និងប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង។ ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព...
  (កណ្តាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ស្តីពីការបិទចរាចរណ៍រថយន្តធុនធ្ងន់ និងរថយន្តកែច្នៃហួសកម្រិតគ្រប់ប្រភេទ ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវខេត្តលេខ ១៥១អា ស្ថិតក្នុងភូមិសាស្ត្រស្រុកពញាឭ ខេត្តកណ្តាល ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះតទៅ។ វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង...
    នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute...
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកទង្វើរបស់លោក អ៊ុ សំអាន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើឲ្យបាត់បង់ទឹកដី ទាំងខ្លួនមិនមានភស្តុតាង និងមូលដ្ឋានច្បាស់លាស់ ប្រៀបដូចជាការបង្ហាញភាពខ្វះចន្លោះក្នុងការអះអាងរបស់ខ្លួនឲ្យប្រជាពលរដ្ឋបានឃើញដោយផ្ទាល់។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម...
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ហើយបើមានការខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌដែលនៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ ការណែនាំរបស់ឯកឧត្ដម ឃួង...