នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុ ប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈ កម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៣៥០រូប ។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការស.ស.យ.ក. ខេត្តកោះកុង បានធ្វើ ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត កោះ កុង និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុង ដែលសម្រេចបាននាពេលកន្លងមក តបតាមការ ចង្អុល បង្ហាញ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។
ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរ គុណ យ៉ាង ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុង ទាំង អស់ ដែលបានប្រកាន់ខ្ជាប់នូវស្មារតីលះបង់ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត និង ការ ងារ មនុស្សធម៌នានា ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស.ស.យ.ក.។
តាមរយៈសេចក្តីសម្រេចរបស់ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីការ តែង តាំង ប្រធាន កិត្តិយស និងប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានតែងតាំង លោក ជំទាវ មិថុនា ភូថង ជាប្រធានកិត្តិយស និងលោកជំទាវ ឈី វ៉ា ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកោះកុង។
បន្ទាប់ពីទទួលបានការតែងតាំង លោកជំទាវ ឈី វ៉ា បានធ្វើ ការ ប្តេជ្ញា ចិត្ត ដោយ គោរព អនុវត្ត យ៉ាង ភ្ជាប់ ខ្ជួន នូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាម ផែន ការ សកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត កោះ កុង ឱ្យ មានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ៕






