(ពោធិ៍សាត់)៖ ពលរដ្ឋ និងយុវជនក្រីក្រជាង ៤ពាន់ នាក់ទទួល បានការ បណ្ដុះ បណ្ដាល ដោយ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, ការកាត់សក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិក។
បើតាមវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ មានសិស្ស ទទួលបាន អាហារូ បករណ៍ សិក្សា ជំនាញ ដោយឥតគិតថ្លៃសរុបចំនួន ៤,២៨៥នាក់ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន ២,១៤០នាក់។ បន្ថែ ម ពី លើនេះ ជំនាញ ចំនួន ៣ ដែល សិស្សពេញ និយមនោះរួម មាន ជំនាញវិស័យ សំណង់, ការងារកំបោរ, និងការដំឡើ ងបណ្ដា ញបំពង់ទឹក។
ទន្ទឹម នឹងនេះ នៅដើម ខែ សីហា វិទ្យា ស្ថាន គ្រោងនឹង បើក វគ្គសិក្សាសារ ជាថ្មី ដែល នឹង បណ្ដុះ បណ្ដាល ជំនាញ ចំនួន៩ រួម មាន ៖ ការ ងារ កំ បោរ, ការ ដំឡើង បណ្ដាញ អគ្គិ សនី ក្នុង អគារ, ការថែ ទាំ និង ជួសជុល រថយន្ត, ការ ផ្សារ អគ្គិ សនី, ការ កាត់ សក់, សេវាក ម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិក, ការថែទា និងចិញ្ចឹមត្រីប្រា, និងសេវាកម្មសម្អាងកាយ។
សម្រាប់ព័ត៌មានលម្អិតអំពីកា រចុះឈ្មោះ សិក្ខាកាម អាចធ្វើ ការ ទំនាក់ ទំនង តាម លេខ ទូរ សព្ទ ០១២ ៣៣២ ៨៧៦/ ០៨៧ ៣៥៣ ០៨៥/ ០៧១ ៤៨៦ ៤០០៩ ឬទៅ កាន់ទីតាំងរបស់វិទ្យាស្ថានផ្ទាល់ដែលស្ថិតនៅ ក្នុងភូមិចំការចេកខា ងត្បូង សង្កាត ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
គួររម្លឹកថា កម្មវិធីបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេស ដល់ យុវជន គោល ដៅ មក ពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរង ហានិភ័យ នៅទូទាំង ប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជា ជីវៈ ត្រូវបានផ្ដួចផ្ដើមឡើ ងដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុង ឆ្នាំ២០២៣ និង ប្រកាសដាក់ ឱ្យអនុវត្តដោ យសម្ដេចម ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាល ពី ថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២ ០២៣៕





