ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្ដល់ ប័ណ្ណ មូល និធិ សមធម៌ សុខាភិបាល និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋចំនួន ១ពាន់ ៥១គ្រួសារ ដែលជាអ្នករស់នៅ និង ទទួលការឧបត្ថម្ភពីអង្គការមូលនិធិកុមារកម្ពុជា ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ ស្ទឹង មាន ជ័យ ទី២ ខណ្ឌមានជ័យ ដែលស្ថិតក្រោមបរិយាកាសសប្បាយរីករាយ និងទឹកចិត្ត សប្បុរសធម៌។
ក្នុង ពិធីសំណេះសំណាល ផ្ដល់ប័ណ្ណសមធម៌ និងអំណោយជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សម្រាប់ ប្រជាពលរដ្ឋ ដែល ត្រូវ ទទួល ប័ណ្ណ មូល និធិសមធម៌សុខាភិបាលនាពេលនេះ មានចំនួន ៥៥៩នាក់ ដែលក្នុងនោះ អ្នក ទទួល ថ្មី ចំនួន ២០៤ប័ណ្ណ និងបន្តសុពលភាពចំនួន ៣៥៥ប័ណ្ណបន្ថែមទៀត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ប័ណ្ណមូល និធិ សមធម៌ សុខាភិបាល នេះ មិនត្រឹមតែជាប័ណ្ណមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែជាប័ណ្ណដែលបានការគាំពារសុខភាព ជួយ កាត់ បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅជាងមុន នៅ ពេល ដែល ឈឺ ព្រោះការចំណាយលើការពិនិត្យ សម្រាក់ព្យាបាលជំងឺ គឺជាបន្ទុករបស់រាជរដ្ឋាភិបាល ជា អ្នករាប់រង និងចេញជំនួសទាំងអស់។
លោកជំទាវបណ្ឌិត បានបន្ថែមថា សារៈសំខាន់មួយទៀត នៅពេលមានប័ណ្ណនេះ ប្រជាពលរដ្ឋអាចទៅពេទ្យដើម្បីពិនិត្យ និងព្យាបាលជំងឺញឹកញាប់ជាងមុន ទោះមានអាការៈស្រាល ឬធ្ងន់ ដែលសកម្មភាពនេះ គឺបានជួយកាត់បន្ថយនូវអត្រានៃភាពឈឺធ្ងន់ នៅក្នុងមន្ទីរពេទ្យ ដូចនេះ សូមប្រជាពលរដ្ឋទោះមានអាការៈឈឺតិចតួច គឺឆាប់ទៅរកពេទ្យ កុំទុកដល់ឈឺធ្ងន់ ពិបាកក្នុងការព្យាបាល ។
នៅក្នុងឱកាសនោះ ស្ត្រីទីមួយកម្ពុជា បាននាំយកការផ្ដាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពលរដ្ឋដែលបានជួបសំណេះសំណាល ទទួលប័ណ្ណសមធម៌ និងទទួលអំណោយនាពេលនេះផងដែរ ។
ក្នុងពេលមកទទួលអំណោយ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ប្រជាពលរដ្ឋបានបង្ហាញនូវក្តីរំភើបរីករាយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ពលរដ្ឋ ជាពិសេសការផ្ដល់នូវប័ណ្ណសមធម៌ នៅពេលពួកគាត់មានការឈឺថ្កាត់អ្វី អាចទៅរកសេវាសុខាភិបាលនៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អត្ថប្រយោជន៍នៃប័ណ្ណមូលនិធិសមធម៌សុខាភិបាល មានដូចជា សេវាពិគ្រោះជំងឺ សេវាសង្គ្រោះបន្ទាន់ ការសម្រាក់ព្យាបាលជំងឺ សេវាថែទាំ និងស្ត្រីសម្រាលកូនដោយមិនបាច់បង់ប្រាក់ ទាំងនៅក្នុងមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម និងការគាំទ្របន្ថែមទៀតជាច្រើន ហើយលើសពីនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ម.ស.ស នេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១៤៣កន្លែង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕




