ខណៈការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានកំពុងដំណើការ ក្រុម គ្រូ បណ្តុះ បណ្តាល ជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ (TVET) បានអំពាវនាវ និងលើក ទឹក ចិត្ត យ៉ាង ទទូច ដល់ យុវជនក ម្ពុជា ឱ្យងាកមកចាប់អារម្មណ៍ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យ កាន់ តែ ច្រើន បន្ថែម ទៀត ដើម្បីរួមចំណែកជំរុញ និងឆ្លើយតបទៅនឹង ភាព រីក ចម្រើន ខាង ផ្នែក សេដ្ឋកិច្ច និងឧស្សាហកម្មរបស់ប្រទេសជាតិនាពេលអនាគត។
ស្របពេល ដែលយុវជនជាច្រើនកំពុងផ្តោតលើការសិក្សាថ្នាក់បរិញ្ញាបត្រតាមសាកលវិទ្យាល័យ ក្រុម អ្នក ជំនាញ និងគ្រូបណ្តុះបណ្តាលមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនានា បាន គូស បញ្ជាក់ ថា ជំនាញឯកទេសច្បាស់លាស់ គឺជាកាតាលីករ ដ៏ សំខាន់ ក្នុង ការ បង្កើត ឱកាស ការងារ ភ្លាម ៗ សម្រាប់ យុវជន។ ការសិក្សាលើប្រព័ន្ធជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ (TVET) មិន ត្រឹម តែ ចំណាយ ពេល ខ្លី និងមានការអនុវត្តផ្ទាល់ច្រើនជាងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពាន ចម្លង យុវជន ទៅ កា ន់អាជីពមួយដែលមានស្ថិរភាព និងប្រាក់ចំណូលខ្ពស់ ស្របតាម តម្រូវ ការ ជាក់ ស្តែង របស់ ក្រុម ហ៊ុន និងរោងចក្រសហគ្រាសនាពេលបច្ចុប្បន្ន។
ក្រុមព្រឹទ្ធបុរសមហាវិទ្យាល័យជំនាញផ្នែកផ្សេងៗគ្នា នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ហៅ កាត់ (PPI) បានលើកឡើងឱ្យដឹងថា ការចូលរួមរបស់យុវជននៅក្នុងវិស័យបចេ្ចកទេស និង វិជ្ជា ជីវៈ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការប្រែក្លាយកម្ពុជា ទៅ ជា ប្រទេស ដែល មាន សេដ្ឋកិច្ច ពឹង ផ្អែក លើ ជំនាញ និងបច្ចេកវិទ្យា។ ខណៈរាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្តល់អាហារូបករណ៍ ក៏ ដូច ជា ការ បណ្តុះបណ្តាលដោយឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ និង ងាយ រង ហានិភ័យ ថែម ទៀត ផង ដើម្បីធានាថាគ្រប់គ្នាសុទ្ធតែមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។
ក្រុមព្រឹទ្ធ បុរស បានបន្ថែមទៀតថា ហេតុនេះ ទោះបីជាលទ្ធផល ប្រឡង បាក់ ឌុប ចេញ មក បែប ណា ក៏ ដោយ វិស័យជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតែជាទ្វារចំហរ និងជាឱកាសមាស សម្រាប់ យុវជន គ្រប់ រូប ក្នុងការកសាងអនាគតខ្លួនឯង និងចូលរួមអភិវឌ្ឍសង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត មិនត្រឹម តែ ជា គ្រឹះស្ថា ន កសាង អនាគត ដ៏ ភ្លឺ ស្វាងរបស់យុវជនម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករស្នូល ក្នុងការរុញ ច្រាន នាវា កម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាលើឆាកអន្តរជាតិ។ ជាពិសេសថា យុវជនមានជំនាញ ជាតិ មាន ការ អភិវឌ្ឍ៕




