យោងតាមទិន្នន័យឆ្នាំ២០១៧ ពីស្ថាប័ន Small Arms Survey បាន ឱ្យដឹង ថា ថៃស្ថិត ក្នុង អត្រាប៉ាន់ស្មាន នៃ ការ កាន់កាប់ កាំភ្លើងខ្ពស់ ជាង បំផុត សម្រាប់ ជន ស៊ីវិល ក្នុងចំណោម បណ្ដា ប្រទេស តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ដោយមាន កាន់កាប់ ចំនួន ១៥,១ដើម សម្រាប់មនុស្ស ១០០នាក់។
ចំនួនសរុបនៃអាវុធស៊ីវិល នៅក្នុងប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា មានជាង ១០,៣លានដើម ក្នុងឆ្នាំ២០១៧ ដោយចំនួន ជាង ៤,១លានដើម មិនទាន់ចុះបញ្ជី ដែល នាំឱ្យ អត្រាប៉ាន់ស្មានពី ការ កាន់ កាប់ អាវុធរបស់ ថៃ សម្រាប់ជន ស៊ីវិល គឺខ្ពស់ជាងប្រទេសដទៃទៀត នៅតំបន់ អាស៊ាន។
កម្រិតប៉ាន់ស្មានខ្ពស់នៃការកាន់ កាប់ អាវុធស៊ីវិលរបស់ប្រទេសថៃ បានទាក់ទាញ ការចាប់អារម្មណ៍ពីសាធារណជនឡើង វិញ បន្ទាប់ពីមាន ការបាញ់ប្រហារនៅសាលារៀន ២លើក ក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារដ៏សាហាវ នៅសាលា Debsirin Nonthaburi កាល ពី ថ្ងៃទី៧ ខែសីហាផង ដែរ ដែលបានជំរុញឱ្យរដ្ឋាភិបាលសន្យាថា នឹងមានការគ្រប់គ្រងអាវុធកាន់តែតឹងរ៉ឹង។
ហេតុការណ៍នោះបាន បណ្ដាល ឱ្យ មាន អ្នកស្លាប់ ៩នាក់ រួម ទាំង ខ្មាន់កាំភ្លើង អាយុ ១៤ឆ្នាំផង ដែរ ហើយប៉ុន្មាន ថ្ងៃបន្ទាប់ គឺនៅ ថ្ងៃ ចន្ទ (ទី ១០ ខែសីហា ឆ្នាំ២០២៦) អតីតសមាជិកសភាមួយ រូប បានបាញ់បណ្ដាល ឱ្យ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់ស្លាប់ ជុំវិញជម្លោះ ខ្ចី ប្រាក់ ។
ការប៉ាន់ស្មានជា អន្តរជាតិដ៏ទូលំទូលាយចុងក្រោយបំផុតពីស្ថាប័ន Small Arms Survey បានដាក់ចំនួនអាវុធកាន់ កាប់ ដោយ ជនស៊ីវិល នៅក្នុងប្រទេសថៃ គឺ ១០,៣៤២លានដើម ក្នុងឆ្នាំ២០១៧ ស្មើនឹង ១៥,១ដើម សម្រាប់មនុស្ស ១០០នាក់។ នោះគឺជាអត្រាប៉ាន់ស្មានខ្ពស់បំផុត ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន នៅក្នុងសំណុំទិន្នន័យ៕
