ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ ឱកាស អាហា រូប ករណ៍សរុប ១,១៥០កន្លែងលើមុខជំនាញចំនួន១១ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀង រាល់ខែ សម្រាប់ យុវជន ដែល មកពីគ្រួសារក្រីក្រ និង ងាយ រងហានិភ័យ ពីរាជរដ្ឋាភិបាល។
បើយោងតាមវិទ្យាស្ថានដដែលបានឱ្យដឹងថាជំនាញទាំង១១ នោះរួមមាន៖ ជំនាញការងារកំបោរ, ការថែទាំនិងជួសជុលទោចក្រយានយន្ត, សេវាកម្មសម្អាងកាយ, ការផ្សារអគ្គសនី, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួស ជុលរថយន្ត, សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ, ការដាំដុះ ថែទាំ និងប្រមូលផលចេក, និងការដាំដុះ ថែទាំ និងប្រមូលផលជ័រកៅស៊ូ ។
ជាមួយគ្នានេះតាមវិទ្យាស្ថានក៏បានបញ្ជាក់ផងដែរថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ នេះមាន យុវជន មកពី គ្រួសារ ក្រីក្រ និងពលរដ្ឋទូទៅសរុប ២,៦០០នាក់ ដែលទទួលបានអាហារូបករណ៍លើ១២មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាន នាក់ របស់ សម្ដេច ធិបតី ក្នុងនោះក្រុមគោលដៅមានចំនួន ១,៨០៦នាក់។
វិទ្យសា្ថនគ្រោងបើកវគ្គ សិក្សាថ្មី ដោយចាប់ផ្តើមចុះឈ្មោះ ចូលរៀនចាប់ ពីថ្ងៃជូនដំណឹង នេះតទៅ។ ដើម្បីទទួលបាន អាហារូបករ ណ៍សិក្ខា កាមត្រូវ បំពេ ញ លក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ឬសំបុត្រកំណើត។ លើសពីនេះ សិក្ខា កាម និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនិងបណ្ណសមធម៌(បណ្ណក្រីក្រកម្រិត១ ឬកម្រិត២) ឬមាន បណ្ណ សម្គាល់គ្រួសារងាយរងហានិភ័យ៕



