ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៦ បានជួបសំណេះសំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ ក្នុងជំនួបនេះ ឯកឧត្តម បានលើកឡើង ដោយក្តីដឹងគុណថា កម្ពុជាមានដូចសព្វថ្ងៃ គឺជាកា រ ចូល រួម បំពេញ ការងា ររ បស់មន្ត្រីរាជការជំនាន់មុនគ្រប់រូប ដែល បានលះបង់ពេលវេលាជាច្រើនឆ្នាំ រួម ចំណែក កសាង ជាតិ ។
នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញ ជួប សំណេះ សំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ នេះជាជំនួបសំណេះសំណាល សួរសុខទុក្ខ និង សម្តែងការដឹងគុណ ដែលរៀបចំ ឡើងជាប្រចាំឆ្នាំ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងជាការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេច នាយក រដ្ឋ មន្ត្រី ហ៊ុន ម៉ាណែ ត ក៏ដូចជាការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំមន្ត្រីរាជការជំនាន់មុន កសាងសង្គមជាតិ តាំងពីបាទដៃទទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងនាមជាមន្ត្រីរាជការមួយរូប នា ពេល បច្ចុប្បន្ន ថា ”ដំណើរ ការកម្ពុជាមកដល់ពេលបច្ចុប្បន្ន មិនមែនជប់ចេញទេ ចេញមកពីការ លះបង់ ។ ហើយសារ របស់សម្តេចតេជោ ដែលបានបញ្ជាក់ តួអង្គរបស់សម្តេចជារឿងមួយ បុន្តែបើ មិន មាន ថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ប្រជាជនខ្មែររួបរួ ម គ្នាជឿ ទុក ចិត្ត លើ សម្តេច ហើយទោះជួបបញ្ហានានា ដូចជាកូវីដ-១៩ យើងនៅជាមួយគ្នា មិនបែកបាក់ យើង រួប រួម គ្នាឆ្ពោះទៅមុខបន្តទៀត។
ហើយអ្វីដែល អ៊ុប្រុស អ៊ុស្រី ពូ មីង ចូលរួមចំណែក ក្នុង ការ កសាងកម្ពុជា ជំហានមួយទៅជំហានមួយមកដល់កម្ពុជាបច្ចុប្បន្ន អ្នកជំនាន់ ក្រោយ មិន បាន ភ្លេច ហើយបេសកកម្ម ដែលអ្នកជំនាន់មុនបានដឹកមកដល់ពេលបច្ចុប្បន្ន គឺជា ភាព ទទួល ខុស ត្រូវ និងបេសកកម្មរបស់អ្នក ជំនាន់ក្រោយត្រូវបន្ត។”
ក្នុងពិធីជួបសំណេះសំណាលនេះដែរ និវត្តជន បានបង្ហាញស្នាមញញឹម ជជែកគ្នា សួរ សុខ ទុក្ខ គ្នា ទៅ វិញ ទៅមក។ ពួកគាត់ម្នាក់ៗ ពេញចិត្តដែលមានការរៀបចំ ការជួបជុំនិវត្ត ជន ជា ប្រចាំ ឆ្នាំ ដូច នេះ ។ ការក្លាយជានិវត្តជន ពុំ មែនមានន័យថា ពួកគាត់ត្រូវរស់នៅដាច់ដោយឡែកនោះទេ។ ពួក គាត់បញ្ជាក់ថា រាជរដ្ឋាភិបាល បន្តយកចិត្ត ទុកដាក់លើពួកគាត់ ទាំងការ ផ្តល់ ប្រាក់ ចូល និវត្ត ជា ប្រចាំ ខែ ក៏ដូចជាការយកចិត្តទុកដាក់ទទួលខុសត្រូវលើការថែទាំ សុខភាព តាមរយៈបណ្ណ ប.ស.ស ។
រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ដល់និវត្តជនគ្រប់រូប។ ថ្នាក់ដឹកនាំ ចាប់ ពី ថ្នាក់ លើ ដល់ ថ្នាក់ មូល ដ្ឋានតែងចុះសួរសុខទុក្ខ។ លើសពីការសាកសួរសុខទុក្ខ គឺជាការផ្តល់ប្រាក់ ចូល និវត្ត ជា ប្រចាំ ខែ ទៀតទាត់ សម្រាប់មន្ត្រីចូលនិវត្តគ្រប់រូប។ ភ្ជាប់គ្នានេះដែរ គឺរាជរដ្ឋាភិបាល នៅតែ បន្ត រ៉ាប់ រង ការ ថែទាំសុខភាព ការព្យាបាលដោយមិនគិតថ្លៃសម្រាប់និវត្តជនគ្រប់រូប៕
