គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំ សម្រួល ដល់ ពលរដ្ឋ ភៀស សឹក មិន ទាន់អា ចវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៦ ក្នុងទីតាំ ង ឃុំ /សង្កាត់ ដែលពលរដ្ឋភៀសសឹកទាំងនោះកំពុងស្នាក់នៅបណ្តោះអាសន្ន។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៣ ០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់ឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន ជន ភៀស សឹក របស់ កម្ពុជា មានចំនួនជាង២ម៉ឺននាក់ទៀត នៅមិនទាន់បាន វិល ត្រឡប់ ទៅ ផ្ទះសម្បែង របស់ ខ្លួន វិញ នៅ ឡើយ ទេ ហើ យ ផ្អែ កតាមរបាយការណ៍បឋមពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត នៃ ខេត្ត ជាប់ ព្រំដែន បានបង្ហាញថា ក្នុ ង ចំ ណោមជនភៀសសឹកនេះ មានប្រជាពលរដ្ឋ ដែល មាន អាយុ ១៨ ឆ្នាំ ឡើង មានចំនួនជាង១ម៉ឺន៣ពាន់នាក់ និងអ្នកមាន ឈ្មោះ ក្នុង បញ្ជី បោះឆ្នោត មាន ចំនួន ជាង ១ ម៉ឺននាក់។
ឯកឧត្តមបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋភៀសសឹក លេខាធិការ ដ្ឋាន រៀប ចំ ការ បោះ ឆ្នោតខេត្តជាប់ព្រំដែន បានរៀបចំទីតាំងពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត ឆ្នាំ ២០២៦ នៅតាមឃុំ/សង្កាត់ ដែលពលរដ្ឋភៀសសឹកទាំងនោះកំពុងស្នាក់នៅ ជាក់ ស្តែង ដូច ជា ភូមិ រង់ ចាំ ជា ដើម។ ម្យ៉ាងវិញ ទៀតប្រសិនពលរដ្ឋភៀសសឹកទាំងនោះ ក៏អាចធ្វើការ សម្រេច ដោយ ខ្លួន ឯង ទៅ ចុះឈ្មោះបោះឆ្នោតនៅទីតាំងឃុំ/សង្កាត់ចាស់ដែលពួកគាត់ធ្លាប់រស់នៅ។
គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំ/សង្កាត់ ទូទាំង ប្រទេស កម្ពុ ជា មានរយៈពេល៥៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ ២០២៦។
បើតាមការប៉ាន់ស្មានរបស់ គ.ជ.ប នៅឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចមកចុះឈ្មោបោះឆ្នោតសរុបចំនួនជាង៤សែននាក់ និងចំនួនអ្នកត្រូវមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សរុបមានជាង៤លាននាក់។
