អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង បញ្ជាក់ តាម រយៈ សន្និ សីទ សារ ព័ត៌មាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញ កិច្ច សហប្រតិបត្តិ ការ រវាង កងទ័ពនិងកងទ័ពឱ្យ កាន់ តែ ស៊ីជម្រៅ។ ការឯកភាពគ្នាបែបនេះបានធ្វើឡើងនាឱកាស ដែល នាយ ឧត្តមសេនីយ និងជានាយសេនាធិការកងទ័ពហ្វីលីពីន ឯកឧត្តម Antonio G Natarrete អញ្ជើញ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ប្រមុខការការពារជាតិកម្ពុជា នៅថ្ងៃទី២០ តុលា ឆ្នាំ ២០២៦ម្សិលមិញនេះ។
ក្នុងជំនួបជាមួយសម្ដេច ធិបតី នាយឧត្តមសេនីយ៍ និងជានាយសេនាធិការកងទ័ពហ្វីលីពីន បាន រំលឹក ឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ជា ពិសេស ក្នុង វិស័យការពារជាតិ និងសន្តិសុខ និងបានគូសបញ្ជាក់អំពី ការ ប្ដេជ្ញា ចិត្ត របស់ ហ្វីលីពីន ក្នុង ការ បន្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេស រវា ង កង ទ័ព ជើង ទឹក និង កង ទ័ពអាកាសឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរ ជាពិសេស កិច្ច សហ ប្រតិបត្តិ ការ ក្នុង ការ ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការ កសាង សមត្ថ ភាព រវាង កងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញ នូវ ក្ដី សង្ឃឹម យ៉ាង មុត មាំ ថា កិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឈាន ទៅ សម្រេច បាន នូវ ការ ចុះហ ត្ថ លេខា លើ កិច្ច ព្រម ព្រៀង នៃ កិច្ច សហ ប្រតិបត្តិ ការ រវាង កង ទ័ព ជើង ទឹក និង កង ទ័ព អាកាស បន្ថែម ទៀត នាពេលខាងមុខ ហើយខិតខំប្រែក្លាយ កិច្ច ព្រម ព្រៀង ទាំង នេះ ឱ្យ ទៅជា សកម្ម ភាព និងលទ្ធផលជាក់ស្ដែង។
បន្ថែមលើនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងប ន្ត ចូល រួម ចំណែក យ៉ាង សកម្ម ថែម ទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ សម្ដេច ធិបតីក៏បានបញ្ជាក់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូពីការវិវត្តថ្មីៗ នៃ សភាព ការ ណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ ពីជំហរ របស់ កម្ពុជា ក្នុង ការ ដោះ ស្រាយ បញ្ហា ព្រំដែន ដោយ សន្តិវិ ធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និ ង ច្បាប់ អន្តរជាតិ ។ កម្ពុជា ប្ដេជ្ញា ចិត្ត យ៉ាង មុត មាំ ក្នុង ការ គោរ ពកិច្ច ព្រម ព្រៀង ដែលប្រ ទេស ទាំង ពីរ បាន ឯក ភាព គ្នា នាពេ លកន្លងមក។
សម្ដេចធិបតី និងនាយឧត្តមសេនីយ៍ហ្វីលីពីនក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈ អំពី ការ រួម គ្នា ប្រយុទ្ធ ប្រឆាំង បទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អំពើភេរវកម្ម និង ការ វាយ ប្រហារ តាមប្រព័ន្ធសាយប័រជាដើម សំដៅរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និង វិបុលភាព ក្នុងតំបន់ និងសកលលោក។
ចំណែក ជំនួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋ មន្ត្រី ក្រសួងកា រពារជាតិ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានបញ្ជាក់ថា ក្នុង នាម ជា ប្រធាន អាស៊ាន នៅ ឆ្នាំនេះ ប្រធានាធិបតីហ្វីលីពី ន បាន ជំរុញ ឱ្យ មាន ការ ពង្រឹងតួនាទី ដ៏ សំខាន់ របស់ ក្រុម អ្នក សង្កេតការណ៍អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ក្នុងនាមជា ប្រធាន ក្រុម អ្នក សង្កេតការណ៍អាស៊ាន ហ្វីលីពីនបានប្តេជ្ញាអនុវត្តការងារដោយស្មោះត្រង់ តម្លាភាព និង មិន លម្អៀង ដើម្បីរួមចំណែកក្នុងការកសាងទំនុកចិត្ត ថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
