(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានសហការរៀបចំសិក្ខាសាលាស្ដីពី«ទិសដៅអនាគតនៃទំនាក់ទំនងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ»។ សិក្ខាសាលានេះ រៀបចំឡើងក្នុងឱកាសខួបទី៣០ នៃការបង្កើតចំណងការទូតឡើងវិញ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ថ្លែងក្នុងសិក្ខាសាលានៅថ្ងៃនេះឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងពី សមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ ដែល មាន រយៈពេល ៣០ឆ្នាំ នេះ ក្នុងនោះមានតាំងពី ការជំរុញការវិនិយោគរវាងរដ្ឋ និង ឯកជន ការ កសាង មូលធន កិច្ចសហប្រតិបត្តិសន្តិសុខ ការដោះដូរពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ ព្រមទាំង សកម្មភាព សប្បុរសនានាជាច្រើន របស់ សាធារណរដ្ឋកូរ៉េនៅ កម្ពុជា ។
ឯកឧត្ដមបញ្ជាក់បន្ថែមថា សមិទ្ធផលសំខាន់ៗជា ច្រើនទាំង នេះ អាច កើត មាន ឡើង គឺ ដោយ សារ ការ ខិត ខំ ប្រឹង ប្រែង របស់ ប្រទេសទាំង ពីរ ក្នុង ការ កសាង ទំនុក ចិត្ត រវាង គ្នា និង គ្នា ។ តាមរយៈភាពស្និ ទ្ធស្នាល និង ការបង្កើតឱ្យ មាន ទំនុកចិត្ត នាំឱ្យកម្ពុជា និង កូរ៉េ ខាង ត្បូង បង្កើតបាន ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកអំពីប្រវត្តិនៃការ បង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧០ ដែល ក្រោយមកត្រូវ បាន កាត់ ផ្តាច់ និង តភ្ជាប់ ឡើង វិញ ដោយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ដែលជាការបើក ទំព័រ ថ្មី សម្រាប់ ការ ពង្រឹង មិត្តភាព និង ការ ពង្រីក កិច្ច សហប្រតិបត្តិការ ទ្វេភាគី ។ ការស្តារ ឡើងវិញ នៃ ទំនាក់ ទំនង រវាងប្រទេស ទាំងពីរ បាន បង្ហាញឱ្យ ឃើញពី ចំណង មិត្តភាព ដែល មាន មូលដ្ឋាន លើ ប្រវត្តិសាស្រ្ត និង ការ យោគយល់គ្នា ៕
