ស្រីម្នាក់បានអង្គុយយំនៅចង្ចើមផ្លូវ ត្រូវបានបុរសកង់បីឃើញអាណិតក៏សួរនាំ ហើយគាត់ប្រាបថាមានគេប្លន់ម៉ូតូរបស់គាត់នៅភូមិផ្អាវ ស្រុកបាធាយ។ ក្រោយពីទទួលដំណឹងនេះហើយ បុរសកង់បីដឹកមកជួបកាសែតដើម្បីឡាយ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញ់សង្គម នៅក្នុងរាត្រីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៦។ បន្ទាប់ពីទទួលដំណឹងនេះភ្លាប់ អធិការដ្ឋាននគរបាល ស្រុកបាធាយ បានចុះស្រាវជ្រាវ ហើយបានហៅស្រីដែលថាខ្លួនត្រូវជាជូនរងគ្រោះមកសួរនាំទើបដឹងការពិត។ ដោយអធិការដ្ឋាននគរបាល ស្រុកបាធាយ បានបញ្ជាក់ដូចខាងក្រោម
សេចក្តីបំភ្លឺពត៌មាន
លទ្ធផលនៃការស្រាវជ្រាវលើពត៌មានតាមបណ្ដាញសង្គម ដែលបានផ្សព្វផ្សាយថាមានករណី ប្លន់ម៉ូតូ ពីស្ត្រីម្នាក់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចរោងលក់ទឹកត្នោត ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម:
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចយើងបានទទួលពត៍មានលើបណ្តាញសង្គម ពី page សាពត៍មានTP news បានអោយដឹងថា: មានករណីប្លន់ម៉ូតូកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤:៤០នាទី នៅចំណុចកន្លែងលក់ទឹកត្នោត កន្លែងលក់ក្អាវឈូក ស្រុកផ្អាវ ខេត្តកំពង់ចាមមានជនសង្ស័យចំនួន០២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ០១គ្រឿងម៉ាកវេវគ្មានផ្លាកលេខពណ៍សលាយខ្មៅបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដាពណ៍ខ្មៅសេរីឆ្នាំ២០២២ពាកផ្លាកលេខភ្នំពេញ1JO-5487និងកាតាបខោអាវ០១ កាតគ្រីម៉ូតូ០១សន្លឹក និងកាបូបលុយ០១។
ក្រោយពីទទួលបានពត៍មានភ្លាមលោកអធិការបានដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍ចុះធ្វើកាស្រាវជ្រាវជាបន្ទាន់តែដោយទីតាំងកន្លែងកើតហេតុពុំច្បាស់លាស់លទ្ធផលនៃការស្រាវជ្រាវពុំទទួលបានពត៍មានអំពីករណីខាងលើនេះឡើយ។ បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការទំនាក់ទំនងទៅសារពត៍មានខាងលើដើម្បីរកពត៍មានបន្ថែម និងបន្តបានទំនាក់ទំនងទៅជនរងគ្រោះឈ្មោះ ឈឿង ធីដា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅភូមិត្រពាំងថ្លឹង១ សង្កាត់ពោធិ៍សែនជយ័ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ មុខរបរកម្មការនីរោងចក្រ។ តាមការសាកសួរ ឈ្មោះឈឿង ធីដា បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចយើងថា ការដែលខ្លួនបានអោយសារព័ត៌មានផ្សព្វផ្សាយថា មានចោរប្លន់យកម៉ូតូរបស់ខ្លួននេះគឺជាការប្រឌិតរបស់ខ្លួនក្នុងគោលបំណងចង់បានជំនួយពីសប្បុរសជនតែប៉ុណ្ណោះ ជាការពិត គឺពុំមានហេតុការណ៍កើតឡើងដូចការផ្សព្វផ្សាយខាងលើទេ ចំពោះម៉ូតូរបស់ខ្លួន ខ្លួន បានយកទៅបញ្ចាំឲ្យគេយកប្រាក់មកដោះស្រាយជីវភាព ដោយសារមានបញ្ហាដោះស្រាយ បំណុលមិនទាន់ ទើបខ្លួនមានគំនិតប្រឌិត រឿងហេតុខាងលើនេះឡើងតែម្ដង។
ខាងក្រោយជាវិដេអូសារភាព របស់ស្រី្តបោកអ្នកកង់បីមិនឆ្អែត ថែបោកអ្នកកាសែតខាងក្រោម
