ភ្នំពេញ៖ ក្រោម បរិយាកាស ដ៏ រស់រវើក នៅ មាត់ទន្លេចតុមុខផ្លូវថ្មើជើងបានក្លាយ ជាទីក ន្លែង ទាក់ទាញប្រជាពលរដ្ឋនិងភ្ញៀវ ទេសចរ ជាច្រើន ឱ្យ មកដើរកម្សាន្តសម្រាក លំហែកាយ និងទទួលទាន អាហារ ឆ្ងាញ់ៗចម្រុះមុខ ។ លើសពីតួនាទី ជាតំបន់សាធារណៈ សម្រាប់ ការកម្សាន្តផ្លូវ ថ្មើរជើង ចតុ មុខ ក៏ កំពុងដើរ តួនាទីយ៉ាង សំខាន់ក្នុងការ ជំរុញសកម្មភាពសេដ្ឋកិច្ចបង្កើតឱកាស ការងារ និង បង្កើនប្រាក់ ចំណូល សម្រាប់ អាជីវករ និង ប្រជាពលរដ្ឋ ក្នុង តំបន់ ។
ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែមានភាពរស់រវើក។ ជាក់ស្តែង ការកើនឡើងនៃចំនួនអ្នកមកកម្សាន្តជារៀងរាល់ថ្ងៃចុងសប្តាហ៍ បានបង្កើតតម្រូវការខ្ពស់សម្រាប់ទំនិញផ្សេងៗ ដូចជា អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ ជាដើម។ កត្តានេះបានផ្តល់ឱកាសឱ្យអាជីវករខ្នាតតូចអាចរកប្រាក់ចំណូលបានកាន់តែប្រសើរ។
ក្រុមអាជីវករ បានលើកឡើងថា ការរីកចម្រើននៃសកម្មភាពអាជីវកម្ម នៅតំបន់នេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងសហគមន៍ឱ្យមានសន្ទុះកាន់តែខ្លាំងផងដែរ។ ពួកគេថា ការលក់ដូររបស់ពួកគេនៅតែលក់ដាច់ដូចមុនទើបនឹងបើកដំបូង គ្រាន់តែចូលដល់រដូវវស្សា ប្រឈមនឹងបញ្ហាភ្លៀង ដែលនាំឱ្យអាក់ខានការលក់ម្តង់មួយកាល ដោយប្រាក់ចំណូលទទួលបាន ចន្លោះពី ៤០ ម៉ឺន ទៅ ១ លានរៀល ដែលប្រាក់ចំណូលនេះ អាចជួយលើកកម្រិតជីវភាពរបស់ពួកគេកាន់ល្អប្រសើរថែមមួយកម្រិត។
ចាប់ពីការដាក់ប្រើប្រាស់ សាកល្បងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ផ្លូវថ្មើរជើងចតុមុខគឺជាទីដ៏ពេញនិយមរបស់ប្រជាជនខ្មែរ និង ភ្ញៀវ បរទេស។ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍មានអ្នកទៅលេងកម្សាន្តរាប់ពាន់នាក់ ព្រម ទាំង មាន ការ បង្ហាញពីវប្បធម៌ខ្មែរជាច្រើនរួមទាំងការកម្សាន្ត និងម្ហូបអាហារចម្រុះ ជាពិសេស នំ បញ្ចុក ខ្មែរ ជាអាហារដ៏ពេញនិយមនៅទីនោះ ដោយមានរាប់សិបកន្លែង៕
