អាចជារូបភាពនៃ អត្ថបទ

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន គ្រួសារពលី និងគ្រួសារមរណសរុបចំនួន ៣០០គ្រួសារ រស់នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ

ការអញ្ជើញជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីគណៈកម្មាធិការសមាគមខេត្ត ស្រុក និងសាខាសមាគមឃុំ និងប៉ុស្ត៍រដ្ឋបាល។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានកំណត់កិច្ចការគ្រប់គ្រង និងរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងទៀត ដូចជា ប្រាក់សោធន និងការលើកកម្ពស់សុខុមាលភាព។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ដើម្បីជំរុញជីវភាពរស់នៅអតីតយុទ្ធជនក្នុងមូលដ្ឋានខេត្តដែលរៀបចំភូមិអតីតយុទ្ធជន រាជរដ្ឋាភិបាល តាមរយៈកិច្ចសហការរវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរួមគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជន។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា កិច្ចការរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន និងនិវត្តជន មានគោលបំណង ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមលើប្រាក់សោធន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា ក្នុងរដូវវស្សាចូលមកដល់ និងយោងតាមស្ថានភាពដីក្នុងមូលដ្ឋានខាងលើមានលក្ខណៈអំណោយផល ដែលអាចដាំដុះដំណាំបានលទ្ធផលល្អប្រសើរនោះ គឺដំណាំចន្ទី។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ភូមិអតីតយុទ្ធជន ក្នុងឃុំឆ្នាល់មានខាងលើ បានអភិវឌ្ឍសម្រេចសមិទ្ធផល ដូចជា ការស្ថាបនាផ្លូវ, អណ្តូងទឹក និងអគ្គិសនី ជាពិសេសការស្ថាបនាស្រះទឹក និងប្រឡាយ ដែលជាប្រភពសម្រាប់អតីតយុទ្ធជន និងនិវត្តជន ប្រើប្រាស់ក្នុងការបង្កបង្កើនផលដំណាំដាំដុះ។
សូមជម្រាបថា ដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជនធ្វើកសិកម្ម ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១ហិកតា៕

 

Leave a Reply

Your email address will not be published. Required fields are marked *