អាចជារូបភាពនៃ ការិយាល័យពងក្រពើ, ជើងតម្កល់ និង អត្ថបទ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនៅសោមនស្សរីករាយដែលបានចូលរួមពិធីចុះហត្ថលេខានៅកិច្ចព្រមព្រៀងគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការ លេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្រសួង និងស្ថាប័នពាក់ព័ន្ធនានាចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររយៈបេលវែង និងការគាំទ្រយ៉ាងខ្លាំងក្នុងការជម្រុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ហើយនេះជាលើកទី៣ ដែលឯកឧត្តមបានអញ្ជើញចូលរួមចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចាប់តាំងពីឯកឧត្តមកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រួមទាំងគម្រោងទាំង៧ ដែលចុះហត្ថលេខានាថ្ងៃនេះ។

ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ចំនួនគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចិននិងកម្ពុជាបានឈានទៅដល់ចំនួន ១១៣។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចូលរួមកម្មវិធីឡានឆាង-មេគង្គ ជាង៤០ គម្រោងទាំងនេះបានផ្តល់ផលវិជ្ជមាន និងត្រូវបានស្វាគមន៍ដោយប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដែលបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពរបស់ប្រទេសឡានឆាង-មេគង្គ ដែលថាផឹកទឹកទន្លេតែមួយជោគវាសនាជាប់គ្នាយ៉ាងជិតស្និទ្ធ។
ឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថា គម្រោងមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ដែលបានចុះហត្ថលេខាលើកនេះ មិនថាគម្រោងផ្គត់ផ្គង់ទឹក ការលុបបំបាត់ជំងឺរលាកថ្លើម ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដុះផ្សិត ឬការកែច្នៃវេចខ្ចប់ផលិតផល បច្ចេកវិទ្យាបៃតង និងការផ្លាស់ប្តូរជីឌីថល សុទ្ធតែបង្ហាញពេញលេញថាកិច្ចសហប្រិតិបត្តិការឡានឆាង-មេគង្គ ផ្តល់ការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ហើយប្រកាន់ភ្ជាប់ភាពជាអ្នកជិតខាងល្អ និងប្រាក់ភ្ជាប់អនាគតរួមគ្នា និងប្រកាន់ភ្ជាប់ការជម្រុញការអភិវឌ្ឍន៍ដោយនវានុវត្ត និងគំនិតផ្តួចផ្តើមថ្មីៗ។

ចំណែកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះ គឺជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គឡាន-ឆាង ខណៈពេលអបអរសាទរខួបលើកទី១០ នៃការបង្កើតយន្តការនេះ។ តាមរយៈការអនុវត្តគម្រោងជាច្រើនកន្លងមកមូលនិធីនេះបាននាំមកនៅអត្ថប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជនកម្ពុជាក្នុងវវិស័យជាច្រើនដូចជា ការអប់រំ សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សមត្ថភាពស្ត្រី ការគ្រប់គ្រងធនធានទឹក កសិកម្ម អភិវឌ្ឍន៍ជនបទ ការពារបរិស្ថាន និងអភិវឌ្ឍន៍បៃតង ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ពីតម្លៃ និងសារសំខាន់នៃមូលនិធិនេះ ក្នុងការជម្រុញការអភិវឌ្ឍន៍ប្រកបដោយចេរភាព និងភាពធន់ក្នុងសហគមន៍មេគង្គ។

ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងសរុបចំនួន ១០៦គម្រោង ក្រោមមូលនិធីនេះស្មើនឹង ៣៧លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៦ កម្ពុជាទទួលបានគម្រោងចំនួន ៧ ជាមួយថវិកាជាង ១លាន ៩សែន ៨ម៉ឺនដុល្លារដែលផ្តោតលើវិស័យអាទិភាពដូចជា កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ជនបទ និងទឹកស្អាត សុខាភិបាល បច្ចេកវិទ្យាបៃតង និងការគ្រប់គ្រងទិន្នន័យធនធានទឹក…។ល៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ

អាចជារូបភាពនៃ អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *