(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនឹងនាំសាច់បង្កករបស់ថៃ ចូលកម្ពុជា ដោយក្នុងនោះ សូម្បីតែអ្នកបើកឡាន ក៏មិនឱ្យរួចខ្លួនដែរ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ់ាងដូច្នេះថា «ខ្ញុំប្រកាសពីកន្លែងនេះទៅ រកឃើញនូវសាច់បង្កក ដែលចេញពីថៃចូលកម្ពុជា ធ្លាយដល់ភ្នំពេញ ស្រាវជ្រាវអត់ឲ្យមានរួចខ្លួនទេ ហើយប្រមូលទាំងអ្នកបើកឡាន និងអ្នកពាក់ព័ន្ធទាំងអស់»។
សម្តេចតេជោ ហ៊ុន សែន បានផ្ដាំទៅអភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ ត្រូវបើកការស៊ើបអង្កេត ស្វែងរកអ្នកដែលពាក់ព័ន្ធ។ បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យអ្នកលក់សាច់បង្កកពីប្រទេសថៃ ឱ្យដកខ្លួនជាបន្ទាន់ និងឈប់ប្រកបមុខរបរនេះទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថៅកែដែលនាំឱ្យសាច់បង្កកថៃ ចូលមកកម្ពុជា សម្តេចនឹងជួបផ្ទាល់ សួរចម្លើយឱ្យដឹងថា នរណាដែលអនុញ្ញាតឱ្យនាំចូលមកកម្ពុជា ហើយនាំយកមកពីណា ព្រោះខាងថៃ ថាកម្ពុជាលួចនាំចូលរបស់គេ។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសចាត់វិធានការ លើក្រុម ឈ្មួញនាំសាច់បង្កកពី ប្រ ទេស ថៃផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការ មិនត្រឹម អ្នកនាំ ចូលនោះទេ គឺសម្តេច នឹងចាត់វិធានការចំពោះ មន្ត្រី ដែលបានគប់គិតជាមួយឈ្មួញ ដែលនាំសាច់ បង្កកទាំងនេះចូលមក កម្ពុជា។ សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រី ដែល ពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះ ចូលមកកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ទៀតថា សម្តេចនឹងតាមរកមុខរាល់ឈ្មួញ ដែលនាំទំនិញពីប្រទេស ថៃ។ សម្តេចតេជោ បានចាត់ទុកវិធានការនេះ ជាការឆ្លើយតបនឹងវិធានការរបស់ថៃ ដែលបានធ្វើសកម្មភាព ដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជា តាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។

សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយ ដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយ មកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃ បានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕អាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អក្សរ​ដែល​និយាយថា '05S 55 CAMBODIA SHS MEDIA NLIអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'SHS MEDIA DSS SHIELD DSS 05 CAMBOD DES - AMBODIA DSS 1 DEODLA CA Bo

Leave a Reply

Your email address will not be published. Required fields are marked *

You missed