នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅទិសខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលជាសំណល់ពីសង្គ្រាមឈ្លានពានរបស់ថៃ នៅតាមលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងដីសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ។

បើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយភ្ជាប់ជាមួយរូបភាពសកម្មភាពក្រុមការងារស៊ីម៉ាក់កំពុងបោសសម្អាតគ្រាប់បែកចង្កោមនោះ, ឯកឧត្តមបានរាប់រៀបថា៖«រួមគ្នាផ្តល់ក្តីសង្ឃឹម និងកសាងអនាគតរុងរឿងជូនប្រជាជនដែលជាអ្នករងគ្រោះដោយសារសង្គ្រាមពានឈ្លានរបស់ថៃ និងកាន់កាប់បូរណភាពទឹកដីកម្ពុជា»។

សូមរម្លឹកថានៅក្នុងសង្គ្រាមឈ្លានពានទាំងពីរលើករបស់ថៃមកលើកម្ពុជានៅឆ្នាំ២០២៥, កងទ័ពថៃបានទម្លាក់គ្រាប់បែក និងបាញ់ផ្លោងបំផ្លិចបំផ្លាញទៅលើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ក្នុងនោះថៃបានប្រើប្រាស់ផ្សែងពុល គ្រាប់បែកចង្កោម យន្តហោះចម្បាំងជាដើមដែលជាប្រភេទអាវុធដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ចូលមកឈ្លានពានកម្ពុជា៕អាចជារូបភាពនៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ ផ្ចិត។។អាចជារូបភាពនៃ ស្មៅ និង អត្ថបទអាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'យ័ត្មគ្រាប់មិនទាន់ផ្ទះ ទាន់ផ្ទះ Danger!!ux Danger!! UXOអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ ស៊ុមត្រជាក់, កូនបណ្ដុះ និង ស្មៅ

Leave a Reply

Your email address will not be published. Required fields are marked *

You missed