ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសដែលព្រះអង្គត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយ «ពានសមាជិកភាពជើងឯក»។

ក្នុងលិខិតនេះ លោកជំទាវបណ្ឌិត បានសម្តែងនូវមោទនភាព និងសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែយកព្រះរាជហឫទ័យទុកដាក់ ជ្រោមជ្រែង និងគាំទ្រដល់ចលនាកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់កុមារី យុវតី និងស្ត្រីវ័យក្មេង។
ការថ្វាយពាននេះ ត្រូវបានចាត់ទុកថាជាការទទួលស្គាល់ដ៏មានកិត្តិយសបំផុតលើឆាកអន្តរជាតិ ចំពោះព្រះរាជបេសកកម្ម និងការចូលរួមដ៏ថ្លៃថ្លារបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងការគាំទ្រការអភិវឌ្ឍសមត្ថភាព វិន័យ និងភាពជាអ្នកដឹកនាំរបស់កុមារី និងយុវនារី តាមរយៈចលនាកាយឫទ្ធិនារី។

សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមព្រះរាជឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ សូមបួងសួងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រជារាស្ត្រខ្មែរ។

អាចជារូបភាពនៃ កន្លាស់ឡេវអាវ និង អត្ថបទអាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'The Olave Baden- Baden-Powell Powell Society The Directors of the Olave Baden- Baden-Powel Society celebrate the additional financial support for girls and young women in WAGGGS provided by HM Queen Mother Norodom Monineath and in recognition, confer the Sihanouk Champion Award Bota Gaaal Patron Haelala Oiti June2026 Date Presidentអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង ជើងតម្កល់អាចជារូបភាពនៃ ប្រាសាទ, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, អំពូល និង ជើងតម្កល់

Leave a Reply

Your email address will not be published. Required fields are marked *

You missed