កិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅ អាស៊ី លើកទី៧ ដែលរៀបចំឡើង នៅ ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បានចាប់ផ្តើមបើកជាផ្លូវការហើយ នៅ រសៀល ថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ។
សន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ីលើកទី៧ ត្រូវបានធ្វើឡើងក្រោមមូលបទក្រោម មូល បទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និង វិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូ ប នីយកម្ម និងកំណើន ប្រកប ដោយចីរភាពនៅអាស៊ី»។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ កំពូល និងមន្ត្រីជាន់ខ្ពស់ខ្ពស់នៃបណ្តាប្រទេសនានា ព្រមទាំងមេដឹកនាំអង្គការអន្តរជាតិជាច្រើន រូបផ្សេង ទៀត។
គោលបំណងចម្បងនៃសន្និសីទនេះ គឺការពង្រឹងកិច្ចសន្ទនា ការជឿទុកចិត្តគ្នាទៅវិញទៅមក សន្តិភាព សន្តិ សុខ និងស្ថិរភាពនៅអាស៊ី ក៏ដូចជាការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការពហុភាគីក្នុងការដោះ ស្រាយ បញ្ហារួម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះកិច្ចប្រជុំកំពូលនេះ។ ក្នុងសុន្ទរកថាគន្លឹះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ច ចំពោះគណៈប្រតិភូកម្ពុជា។
សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ របស់អាស៊ែ បៃហ្សង់ និងសូមអបអរសាទរចំពោះការបន្តអាណត្តិប្រធាន CICA សម្រាប់រយៈពេលពីរឆ្នាំទៀត»។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ែបៃហ្សង់ និងលេខាធិការដ្ឋាន CICA ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ។ លើសពីនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ប្រទេសឡាវនៅក្នុងអង្គការនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការចូលរួមរបស់ឡាវ នឹងជួយលើកកម្ពស់តួនាទី បរិយាប័ន្ន និងភាពស្វាហាប់របស់ CICA។
សូមបញ្ជាក់ថា សន្និសីទអន្តរកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែល បង្កើត ឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុង តំបន់ អាស៊ី។
សន្និសីទនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសកាហ្សាក់ស្ថាន។ បច្ចុប្បន្ន អង្គការនេះមានរដ្ឋជាសមាជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគី ស្ថាន និងវៀតណាម។
ប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និង សហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ។ ក្នុងចំណោមអង្គការសង្កេតការណ៍របស់ CICA រួមមានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍ OSCE សម្ព័ន្ធរដ្ឋអារ៉ាប់ និងសភា នៃរដ្ឋ និយាយភាសាទួរគី។
សន្និសីទលើកទី៥ ត្រូវបានធ្វើឡើងនៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ សន្និសីទលើកទី៦ ធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន កាលពីឆ្នាំ២០២២៕
