ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញប ន្ទាប់ ពី វិល ត្រឡប់ ពី សាធារណ រដ្ឋ កាហ្សាក់ស្ថាន ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងទស្សន កិច្ច ការងារ នៅ សាធារណ រដ្ឋ កាហ្សាក់ ស្ថាន មក ដល់ រាជ ធានី ភ្នំពេញ ភ្លាម ដោយ មាន ការ យកចិត្ត ទុក ដាក់ ពី សុខ ទុក្ខ ប្រជា ពលរដ្ឋ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះឯកឧត្ដមបានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរ ដែន ដីចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេមួយកន្លែងនៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ ព្រែក លៀប ខណ្ឌជ្រោយចង្វា ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការ ទប់ ស្កាត់ កុំ ឱ្យ បាក់ បន្ត ទៀត ក្រោយពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥ កន្លង ទៅ ។
លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀបបានឱ្យដឹងថា ច្រាំងទន្លេមេគង្គនេះ បានបាក់ ស្រុត កាល ពី ទៀប ភ្លឺ ថ្ងៃ ទី១៥ តុលា ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន តាម បណ្តោយ ផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
បើទោះ បី កំពុង បំពេញ ទស្សនកិច្ច នៅ ក្រៅប្រ ទេស ក្ដី ក្រោយ ទទួល បាន សេចក្ដី រាយការណ៍ ភ្លាម ថា ច្រាំង ទន្លេមេ គង្គនេះ បានបាក់ស្រុត កាលពីថ្ងៃទី១៦ តុលា ឯកឧត្ដម ឃួង ស្រេង បាន ចាត់ ឱ្យ អាជ្ញាធរ និង មន្ត្រីជំនាញចុះពិនិត្យភ្លាមៗ ដើម្បីត្រៀមចាត់វិធានការជួសជុល និងស្ថាបនាផ្លូវ ឡើង វិញ សំដៅ ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ព្រាប មុន្នី បានបញ្ជាក់ថា ទីតាំងនេះបានបាក់ស្រុតម្តងហើយ កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥ កន្លងទៅ ហើយនៅទៀបភ្លឺថ្ងៃទី១៥ តុលា ២០២៦នេះក៏បានបាក់បន្តទៀត ប៉ុន្តែ ទោះ បី ជា យ៉ាង ណាក្តី ពាក់ព័ន្ធ និង គ្រោះម ហន្តរាយ ដោយ ធម្មជាតិ នេះ អាជ្ញាធរ រាជ ធានី ភ្នំពេញ បាន យក ចិត្ត ទុក ដាក់ខ្លាំងណាស់ ពោលគឺបានដោះស្រាយជូនពលរដ្ឋភ្លាមៗតែម្តង។
ក្នុងឱកាសចុះពិនិត្យផ្ទាល់នោះឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ណែនាំឱ្យម ន្ត្រីជំនាញ រដ្ឋបាល រាជ ធានី ភ្នំពេញដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុប ដើម្បីទ ប់ ស្កាត់ ការ បាក់ ច្រាំង ទន្លេ ជាមួយនិងការធ្វើលិខិតស្នើទៅក្រសួងធនធានទឹកនិងឧត្តុនិយម សុំមន្ត្រី ជំនាញ របស់ ក្រសួង ចុះ មក សិក្សា នៅទីតាំងបន្តទៀត ដើម្បីបង្វែផ្លូវទឹក កុំ ឱ្យ ទឹក ហូរ បុក ទីតាំង នេះ បណ្តាល ឱ្យ បាក់ ស្រុត បន្ត ទៀត ។
ជាមួយគ្នានេះប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ និងជួយដោះ ស្រាយ ការ លំបាក ជូន ប្រជា ពលរដ្ឋ តាមរយៈការចាត់វិធានការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញ នៅដើម្បី សម្រួល ការ ធ្វើ ដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេហើយ នារសៀលថ្ងៃដដែលនេះដែរឯកឧត្តម ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យ ស្ថាន ភាព ទី តាំង ដែល ទឹក ភ្លៀង លិច ផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះបន្តទៀត ដើម្បីរិះរក វិធា ន ការ ដោះ ស្រាយ បញ្ហា កុំ ឱ្យ មាន ការ លិច លង់នៅពេលមានភ្លៀងខ្លាំងលើកក្រោយទៀត៕
