ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជួបសំណេះសំណាល និង រៀបចំ អាហារ ដល់ កុមារ មាន ពិការភាព ភ្នែក គថ្លង់ និងកុមារកំព្រា ប្រមាណ ៥០០នាក់ នៅទីតាំងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។
សិស្សា នុសិស្សទាំងអស់នោះ មាននៅក្នុងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យ អប់រំ ពិសេស ច្បារ អំពៅ វិទ្យាស្ថានជាតិអប់រំពិសេស និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា នៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា ការ មក ជួប សំណេះ សំណាលនេះ គឺដើម្បីសួរសុខទុក្ខសិស្សមានពិការភាព គថ្លង់ និងកុមារកំព្រា ក៏ ដូច ជា រៀប ចំ នូវ អាហារសាមគ្គី នៅក្នុងឱកាសអភិមង្គលដ៏នក្ខត្តឫក្សឧត្តុងឧត្តម នៃខួបចម្រើន ជន្មាយុ គម្រប់ ៤៩ ឆ្នាំ ឈានចូល៥០ឆ្នាំ របស់ សម្ដេច ធិបតី នាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរ ក្រៅពីអាហារសាមគ្គី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់នូវគ្រឿង ឧបភោគ បរិភោគ មួយ ចំនួន ដល់ សាលា ទាំង ៣ កន្លែង និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី រួមមានអង្ករចំនួន ៥០០គីឡូក្រាម, ទឹកក្រូច, ទឹកសុទ្ធ, ត្រីខ, សាប៊ូលាងដៃ, សាប៊ូកក់សក់, សាប៊ូដុសខ្លួន និងថវិកាចំនួន ២០លានរៀល។ ជាមួយនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់ថវិកា និងសម្ភារមួយចំនួនដល់លោកគ្រូ អ្នកគ្រូ រួម ទាំង សិស្សា នុសិស្សទាំងជាង ៥០០នាក់ផងដែរ ។
អ្នកគ្រូ នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំពិសេស នៃក្រសួងអប់រំ យុវជន និង កីឡា បានអះអាងថា ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាកបាទក្រហមកម្ពុជា តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែ យក ចិត្ត ទុក ដាក់ ចំពោះ កុមារ កំព្រា កុមារមានពិការភាព និងគថ្លង់ តាមរយៈសកម្មភាពដ៏ល្អប្រពៃ ដែលជាប្រចាំ ឆ្នាំ មាន ការ ជួប សំណេះ សំណាល ការរៀបចំអាហារសាមគ្គី ការផ្ដល់ជំនួយផ្សេងៗ ជាពិសេស ការ បង្កើត សាលា អប់ រំពិសេស ដើម្បីបង្រៀនដល់កុមារទាំងអស់នោះ ឲ្យមានចំណេះដឹង និងអាចរស់ នៅ បាន សមរម្យ ដូចប្រជាពលរដ្ឋផ្សេងៗ ។
អ្នកគ្រូបានបន្តថា សកម្មភាពជួយដល់កុមារទាំងអស់នោះ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេច ធិបតី និងលោកជំទាវបណ្ឌិត មិនមែនធ្វើម្ដង ឬពីរដងនោះទេ ព្រោះតែក្តីអាណិតអាសូរ គឺ ថ្នាក់ ដឹក នាំបានធ្វើជាប្រចាំ ជាមួយនឹងការជំរុញដល់ក្រសួងអប់រំ និងលោកគ្រូ អ្នកគ្រូ នៃ សាលា អប់ រំ ពិសេស ត្រូវយកចិត្តទុកដាក់ថែទាំ និងបង្រៀនកុមារដែលមានបញ្ហាទាំងនោះ ដើម្បី ឲ្យ ពួក គេ មាន ភាព កក់ក្ដៅ និងសប្បាយរីករាយដូចកុមារផ្សេងៗ។
គួរបញ្ជាក់ថា នៅកម្ពុជាមានវិទ្យាល័យអប់រំពិសេសចំនួន៥ ដែលស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះមានវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាល័យ អប់រំពិសេសបាត់ដំបង វិទ្យាល័យអប់រំពិសេសសៀមរាប និងវិទ្យាល័យ អប់រំ ពិសេស កំពង់ ចាម ដែលសរុបសិស្សពិការភ្នែក គរថ្លង់ ខ្សោយសតិបញ្ញា និងអូទីស្សឹម មានជិត២ពាន់នាក់៕
