ខណៈកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែឃិតជិតមកដល់នោះ រដ្ឋាភិបាលថៃ បានបញ្ជា ឲ្យមន្រ្តីរបស់ខ្លួនដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ឲ្យមកនិយាយលួងលោម កម្ពុ ជាកុំឲ្យ យក បញ្ហាដែល ខ្លួនបានឈ្លានពានមកលើកម្ពុជាលើកឡើងនៅលើវេទិកាដ៏ធំមួយនេះ។ សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ...
ព័ត៌មានជាតិ
កំពង់ស្ពឺ៖ ផ្ទះមួយខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងកំពុងរស់នៅក្នុងបន្ទប់ជួល និងកូនភ្លោះបីនាក់ នៅក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការប្រគល់ផ្ទះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដមបណ្ឌិត ជាម...
ក្រសួងព័ត៌មាន បាន និងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេស ក ម្មពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់សាធារណមតិជាតិ និងអន្តរជាតិឱ្យបានដឹងពីការពិត ដែលប្រ ទេសថៃរំលោភច្បាប់អន្តរជាតិ ដោយឈ្លានពានទឹកដីកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ...
នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការអំពីការត្រៀមរៀបចំ “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” ដែលជាព្រឹត្តិការណ៍ខ្នាតយក្សប្រចាំឆ្នាំក្នុងការតភ្ជាប់ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្មកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងអបអរសាទរចំពោះបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំនេះទាំងអស់ និងបានលើកទឹកចិត្តដល់បេក្ខជនដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ។ តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរយ៉ាងដូច្នេះថា «សូមចូលរួមអបអរសាទរ...
ស៊ីដនី ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោងការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម...
បាត់ដំបង៖ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ពីមូលហេតុនៃការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសង្កែ ពិសេសអ្នកស្រុកឯកភ្នំបង្កើនការប្រុងប្រយ័ត្នខ្ពស់។ លោក ខៃ សុដា បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ទឹកជំនន់ស្ទឹងសង្កែបានមកពីប្រភពពីរគឺ...
នៅវេលាម៉ោង៨៖៥៥នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា...
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានបន្សល់ទុកនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ បទបង្ហាញនេះប្រព្រឹត្តឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC...
