សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែពន្យល់មូលហេតុនៃការ សម្រេច ចិត្តរបស់កម្ពុជាប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ» ក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយ បញ្ហា ដែន សមុទ្រ ជាមួយ ថៃ មូលហេតុគឺមកពីភាគីថៃ បានដកខ្លួនជាឯកតោភាគីចេញពី អនុស្សរណៈ នៃ ការ យោគ យល់ គ្នាឆ្នាំ ២០០១ (MoU 2001)។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានថ្លែង បញ្ជាក់ពីការ លើកលើង របស់សម្ដេច ធិបតីបែបនេះ ក្នុង វេទិកា សារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅ មុខ ជា និច្ចទោះជា មាន ឧបសគ្គ ធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តមបានថ្លែង ថា សារលិខិតផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃ កម្ពុជា កាលពីកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងផ្ញើជូនជនរួមជាតិ អំពីការប្រកាស ជា ប្រវត្តិ សាស្ត្រមួយស្តីពីការសម្រេចចិត្តរបស់កម្ពុជា ក្នុងការ ប្រើយន្តការ «ការផ្សះផ្សាដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយ បញ្ហា ដែនសមុទ្រជាមួយថៃ។ ឯកឧត្តមបន្តថា៖«ក្នុងន័យនេះ នៅ ចំពោះមុខ មេដឹកនាំបរទេស កំពូលៗ សម្ដេច ធិបតីតែងតែពន្យល់ពីមូលហេតុនៃសេចក្ដីសម្រេច ចិត្ត របស់កម្ពុជា បែបនេះដោយមូលហេតុ គឺមកពីភាគីថៃ បានដក ខ្លួន ជាឯក តោភា គី ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001)»។
សូមជម្រាបថាតាមរយៈថ្លែងការណ៍របស់សម្តេចធិបតីអំពីការ ប្រើប្រាស់ «ការផ្សះផ្សាដោយបង្ខំ» ក្រោម អនុសញ្ញា UNCLOS ក្នុងគោលដៅរួមគឺ ការការពារអធិបតេយ្យភាពកម្ពុជា ដោយសន្តិវិធី និង ច្បាប់អន្តរជាតិ, ដោយសម្ដេច ធិបតី បានប្រកាស ច្បាស់ ៗ ថា «យើង បានឈានជើង មួយ ជំហាន នេះ គឺដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ»។ សម្ដេច ធិបតីបានពន្យល់ថា ការប្រើប្រាស់ យន្តការ UNCLOS នេះ គឺជាមធ្យោបាយ សន្តិវិធី ដែល រៀបចំ ឡើង ដើម្បីផ្ដល់សន្តិសុខកាន់តែប្រសើរក្នុងទំនាក់ទំនងអន្តរជាតិ និងទប់ស្កាត់ការ រីក រាល ដាល នៃ ជម្លោះ៕


