(ស្វាយរៀង)​ ៖ ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​​ កាល​ថ្ងៃ​ទី០៦​ ខែឧសភា​​ ឆ្នាំ​២០២៦​ កម្លាំងនគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បាន​ឃាត់​រថយន្ត​ ០១គ្រឿង​ ដែល​បានស៊ីឈ្នួល​ដឹក​គ្រឿងញៀន​ បើកបរដោយ​ជន​ជាតិ​ខ្មែរ​ម្នាក់ ឃាត់ខ្លួន​យក​យកមក​សាក​សួរ​ បានឆ្លើយ​សារភាព​ និង​អនុវត្តន៍​តាម​​វិធានការណ៍​ជំនាញ​ ឈាន​ទៅ​ដល់ការឃាត់​ខ្លួន​បក្ខ​ពួក​ចាំ​ទទួល​គ្រឿង​ញៀនចំនួន​ ០២នាក់​ទៀត​ជាជនជាតិ​វៀតណាម​។

ដកហូត​វត្ថុ​តាង​ រួម​មាន៖ គ្រឿងញៀន​ចំនួន​ ១២៦២,២៨ក្រាម​ (១គីឡូ២៦២,២៨ក្រាម), រថយន្ត​ ០១គ្រឿង, ទូរស័ព្ទ​ ០៣គ្រឿង​ និង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed