(ស្វាយរៀង) ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានឃាត់រថយន្ត ០១គ្រឿង ដែលបានស៊ីឈ្នួលដឹកគ្រឿងញៀន បើកបរដោយជនជាតិខ្មែរម្នាក់ ឃាត់ខ្លួនយកយកមកសាកសួរ បានឆ្លើយសារភាព និងអនុវត្តន៍តាមវិធានការណ៍ជំនាញ ឈានទៅដល់ការឃាត់ខ្លួនបក្ខពួកចាំទទួលគ្រឿងញៀនចំនួន ០២នាក់ទៀតជាជនជាតិវៀតណាម។
ដកហូតវត្ថុតាង រួមមាន៖ គ្រឿងញៀនចំនួន ១២៦២,២៨ក្រាម (១គីឡូ២៦២,២៨ក្រាម), រថយន្ត ០១គ្រឿង, ទូរស័ព្ទ ០៣គ្រឿង និងប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

