លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជន កម្ពុជា រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារពិសេស នាព្រឹកថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វា គមន៍ យ៉ាង កក់ ក្តៅ ចំពោះ បង ប្អូន អតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ១០២នាក់ ដែលបានស្ម័គ្រ ចិត្ត ចូល រួម រស់ ក្នុង ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និង ទទួល ស្វាគមន៍ នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាលក្រោមការចង្អុលបង្ហាញ និងយក ចិត្តទុក ដាក់ខ្ពស់ ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជន កម្ពុជា ខេត្ត កណ្តាល ផងដែ។
សកម្មជនទាំង១០២នាក់មកពីបណ្តាលឃុំនានាមានដូចជា៖ ឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំខ្ពប ឃុំតាលន់ នៃស្រុកស្អាង និងឃុំកោះធំ(ក) នៃស្រុកកោះធំ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និង រីករាយជាគ្រួសារខ្មែរតែមួយ។នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី នឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស ប្រជាជន កម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃ គណៈ អភិបាល ខេត្ត កណ្តាល ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង ជីវភាព រស់ នៅ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោក រស់ ចំណាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការ សម្រេច ចិត្តដ៏ត្រឹមត្រូវ របស់បងប្អូនអតីតសកម្មជនទាំងអស់ ដែលបានមើលឃើញច្បាស់ពីតថភាពសង្គម នូវ ការ អភិវឌ្ឍ ពិតប្រាកដ និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ គណបក្ស ប្រជាជន កម្ពុជា ។ លោកបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សតែមួយគត់ ដែល មានភា ព ចាស់ទុំខាង នយោបាយ មានរចនាសម្ព័ន្ធរឹងមាំ និងតែងតែនៅ រួមសុខរួមទុក្ខ ជា មួយ ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈ ។ លោកក៏បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និងគាំទ្រ លើ ការ ដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី កុំជឿលើការញុះញង់ របស់ក្រុម ជ្រុល និយម មួយ ចំនួនដែលតែងតែលាបពណ៌មកលើថ្នាក់ដឹកនាំជារឿយៗ។
ជាទីបញ្ចប់ បងប្អូនប្រជាពលរដ្ឋ និងសមាជិកថ្មីទាំងអស់ បាន សម្តែង នូវ ការ ដឹង គុណ យ៉ាង ជ្រាលជ្រៅ បំផុត និងបានបួងសួងជូនពរដល់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន ព្រមទាំងក្រុមការងារ សូមឲ្យមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្ត ដឹកនាំ នាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿងជារៀងរហូតតទៅ៕








