អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាក បាទ ក្រហម កម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃ គណៈ អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាន អញ្ជើញ ជួប សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះ ដោយ ខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ នៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
ឯកឧត្តម សុខ លូ បានពាំនាំនូវ ការ ផ្ដាំផ្ញើ សាកសួរសុខ ទុក្ខ ប្រកបដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្តាយជាទីបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ គ្រួសារ រង គ្រោះ ទាំង អស់ ។
ឯកឧត្តមប្រធាន បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជា ក្តី កង្វល់ របស់ ថ្នាក់ ដឹកនាំ ដែលត្រូ វតែគិតគូរ និងស្វែងរកដំណោះស្រាយឱ្យបានល្អប្រសើរ។ ជាក់ស្តែង ដូច ជាការនាំយកអំណោយ សង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីជា មិន អាច ជួយបំពេញបានទាំងស្រុងទៅតាមតម្រូវការក៏ដោយ ក៏ប៉ុន្តែសាខា តែងតែ បាន ចូល រួមចំណែក ជួយដោះស្រាយ និងសម្រាលនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែក។ ម៉្យាងវិញទៀត អំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺធ្វើឡើងដោយបេះដូង គ្មានការ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើន ការ ប្រុង ប្រយ័ត្ន ខ្ពស់ ចំពោះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេស ត្រូវ មើល ថែ កូនចៅ តូចៗ ឱ្យ បានដិត ដល់ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសាររដូវនេះជារដូវវស្សា មាន ភ្លៀងធ្លាក់គ្រប់ទីកន្លែងដែលអាចបង្កើតជាជម្រកមូសខ្លា។ ឯកឧត្តម បានណែនាំ ដល់ អាជ្ញាធរ មូល ដ្ឋាន គ្រប់លំដាប់ ថ្នាក់ ត្រូវ ខិតខំដឹកនាំកម្លាំង ចុះ ជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ រងគ្រោះ ដោយ គ្រោះធម្មជាតិឱ្យបានទាន់ពេលវេលា។
ប្រជាពលរដ្ឋរងគ្រោះបានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សាខាកាកបាទក្រហម កម្ពុជាខេត្ត ដែល បាននាំយក អំណោយ មនុស្សធម៌ មក ផ្តល់ ជូន ដល់ដៃពួកគាត់ទាន់ ពេលវេលា ដែលនេះពិតជាមានតម្លៃមហាសាល ក្នុង ការ ជួយ សម្រាលទុក្ខ លំបាកក្នុងជីវភាពប្រ ចាំថ្ងៃ និងជួយឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការជួសជុលផ្ទះសម្បែងឡើងវិញ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏បានលំឱនកាយវាចាចិត្តគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងជាពិសេស សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច កាល តែង តែគិ តគូរ ពីសុខ ទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕









