សភាប្រើភាសាបារាំងជិតមួយរយប្រទេស បានចេញមុខអំពាវនាវឲ្យភាគីថៃ គោរពនូវអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជា និងត្រូវគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ស្តីពីសន្តិភាព កូឡាឡាំពួ ហើយត្រូវ បញ្ឈប់ រាល់ សកម្មភាព ទាំង ឡាយណាដែលបង្កឡើង ជាឯកតោភាគី ពី សំណាក់យោធាថៃជាដើម។
យោងតាមសេចក្តីសម្រេចរបស់ សភាប្រើភាសាបារាំង ក្រោយកិច្ចប្រជុំពេញអង្គ នៅ រដ្ឋធានី យុនដេ កាមេរូន កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ភាព តានតឹង ដែល នៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា និងថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដេលបានបណ្តាលឲ្យ មានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ការផ្លាស់ ប្តូរ ទីលំនៅយ៉ាងច្រើននៃប្រជាជនស៊ីវិល និងរបាយការណ៍អំពីការរំលោភបំពានលើបទឈប់បាញ់ និង បូរណភាពទឹកដីកម្ពុជារួមទាំងការខូចខាត ដល់ទីតាំងវប្បធម៌ និងសាសនា ដែលទីតាំង មួយ ចំនួន ត្រូវ បានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ ការយូណេស្កូជាដើម។
បន្ទាប់ពីឃើញភាគីថៃនៅតែបង្ករឿងជាឯកតោភាគីមកលើកម្ពុជា ជាបន្តបន្ទាប់នោះ សភា ប្រើ ភាសា បារាំង ដែលមានសមាជិកមួយរយប្រទេស បានអំពាវនាវឲ្យមានការគោរពអធិបតេយ្យ និង បូរណភាពទឹក ដីរបស់កម្ពុជា ក៏ដូចជា ការគោរព តាមការ ប្តេជ្ញាចិត្ត ចំពោះ សន្តិភាព ប្រកប ដោយនិរន្តភាព នៅតាមបណ្តោយព្រំដែន និងការជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែល អាច បង្ក ភាពតានតឹងកាន់តែ ធ្ងន់ធ្ងរនោះ។
នៅក្នុងសេចក្តីសម្រេចរបស់ សភាប្រើភាសាបារាំងនេះដែរ ក៏បានអំពាវនាវឲ្យភាគីថៃ គោរពបទ ឈប់ បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបាន ចុះ ហត្ថ លេខា ដោយ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ផង ដែរ។
សភាប្រើភាសាបារាំង ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង និង សកម្ម ភាព នានាដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែន ក្រោមការកាន់កាប់ដោយភាគីថៃ មាន ដូចជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធី សាសនា នៅ ក្នុងទីតាំង វប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លី នៅតំបន់ទាំងនោះ ផង ដែរ ។ មួយវិញទៀតសភាប្រើភាសាបារាំងទាំងនោះ ក៏មានការ សោកស្តាយ យ៉ាងជ្រាល ជ្រៅ ចំពោះ ការរងទុក្ខ វេទនារបស់ប្រជាជនស៊ីវិល ក៏ដូចជាការប៉ះពាល់ ឬការបំផ្លិតបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជា កេរមរតរួមរបស់មនុស្សជាតិ តាមរបៀបមួយ ដែល អាច ធ្វើ ឲ្យប៉ះពាល់ដល់ចក្ខុវិស័យ នៃ សន្តិភាព យូរ អង្វែង និងការផ្សះផ្សារជាតិជាដើម។
យ៉ាងណាក៏ដោយ សភាប្រើភាសាបារាំងទាំងនោះ ក៏បានអំពាវនាវ ឲ្យមានដំណោះស្រាយដោយ សន្តិវិធី ក្នុងរយៈពេលខ្លី តាមរយៈយន្តការទ្វេភាគីទាំងអស់ ដែលបានបង្កើតឡើងដោយ JBC និង ធ្វើ យ៉ាងណាឲ្យមានការបន្ធូរបន្ថយភាពតានតឹង ការបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និង ការ ដក កង កម្លាំង ប្រដាប់ អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះផងដែរ៕



