ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពិនិត្យទៅលើវឌ្ឍន ភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការបង្ក្រាបបទល្មើស online scams គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦ កម្ពុជា បានបណ្តេញជនបរទេសជាង ២ ម៉ឺន នាក់ ស្មើនឹងជាង ៣៨សញ្ជាតិ ហើយមានមនុស្សជាង ២ពាន់នាក់ កំពុងជាប់ពន្ធនាគារ។
របាយការណ៍បានបង្ហាញថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការ ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមយ៉ាងសកម្ម ប្រកប ដោយ ការទទួលខុសត្រូវពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ អាជ្ញាធរគ្រប់ ជាន់ថ្នាក់ ព្រមទាំងការចូលរួមពីប្រជាពលរដ្ឋ និងកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទទួលបានលទ្ធផល វិជ្ជ មានហួសពីការរំពឹងទុក។ បណ្តាញអង្គការចាត់តាំង ពួកមេខ្លោង សមគំ និត ត្រូវបានបង្ក្រាប និងបោសសម្អាតដោយការចាត់ វិធានការនេះ បានផ្តល់ នូវ កិត្តិយសដល់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
ជាលទ្ធផលការងារដែលសម្រេចបានក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ រួមមាន៖
១៖ ការអនុវត្តវិធានការរដ្ឋបាលបានធ្វើឡើងលើទីតាំងចំនួន ២៨ ៥១២ទីតាំង ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅរបស់ជនបរទេស ២៖ ការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោក ចំនួន ៦៦៥ទីតាំង ៣៖ ការងារស្រាវជ្រាវ និងស៊ើបអង្កេតតាមបណ្ដាទីតាំងកាស៊ីណូដែល មាន អាជ្ញា បណ្ណសរុបចំនួន ១៩៥ ក្នុងនោះកាស៊ីណូដែលពុំមានភស្តុតាង ប្រព្រឹត្ត ការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១២៣ និងកាស៊ីណូ ដែលផ្អាកសកម្ម ភាពដោយអសកម្មភាពមានចំនួន ៧២ទីតាំង ៤៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបណ្តេញចេញជនបរទេស ពី កម្ពុជាចំនួន ២១ ១០២នាក់ មាន ៣៨សញ្ជាតិ ភាគច្រើនជនជាតិចិន វៀត ណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស ៥៖ បានកសាង និងបញ្ជូនសំណុំរឿងចំនួន ២៦៨សំណុំរឿង ទៅសាលាដំបូង រាជធានី-ខេត្តចំនួន ២១មុខសញ្ញាសង្ស័យចំនួន ២ ៧៧៣នាក់ កំពុងជាប់ ឃុំ ចំនួន ២ ២០០នាក់ (ស្រី ៣៥៣នាក់) ក្នុងនោះជនជាតិខ្មែរចំនួន ៣១៣នាក់ (ស្រី ១០៨នាក់)។
ក្នុងប្រតិបត្តិការនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការ និង កសាង សំណុំ រឿងចំនួន ៣សំណុំរឿង មានជនសង្ស័យចំនួន ១៤នាក់។ អង្គ ភាព ប្រឆាំង អំពើពុករលួយ ក៏កំពុង ធ្វើការស៊ើបអង្កេតករណីមួយ ចំនួន បន្ត ទៀតផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងគោលបំណងបង្ហាញដល់ពិភពលោកឱ្យឃើញថា កម្ពុជា ជាជនរងគ្រោះ នៃសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងបង្ហាញ ពីការប្ដេជ្ញា ចិត្តរបស់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា ព្រមទាំងការ ស្តារ កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការ ពង្រឹង កិច្ចសហប្រតិ បត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើ ជា ម្ចាស់ផ្ទះ រៀបចំ សន្និសីទ អន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោម ប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការ ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ដោយគ្រោងនឹងអញ្ជើញ ថ្នាក់ដឹក នាំកម្រិត រដ្ឋ មន្ត្រី មកពីបណ្តាប្រទេសចំនួន ១៦ និងមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ ចំនួន ១៤ ប្រទេស ព្រមទាំងអង្គការអន្តរជាតិចំនួន៦៕
