ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ គឺជាខួប ១ ឆ្នាំគត់ បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់យោធាថៃ ដែលបានបន្សល់ទុកនូវស្លាកស្នាមដ៏ឈឺចាប់ និងការបាត់បង់លំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរជាច្រើន។
ក្នុងឱកាសនេះ ពលរដ្ឋដែលរងគ្រោះបានបង្ហាញពីជំហរដ៏រឹងមាំ និងការជឿជាក់យ៉ាងពេញទំហឹងលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ និងការការពារអធិបតេយ្យជាតិ។ការចងចាំប្រវត្តិសាស្ត្រ និងស្មារតីសាមគ្គីជាតិពលរដ្ឋភៀសសឹកមកពីខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន បានរំឭកពីភាពឈឺចាប់នៃការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែកពីសំណាក់យោធាថៃកាលពីឆ្នាំកន្លងទៅ។ ពួកគាត់បានអំពាវនាវដល់កូនខ្មែរគ្រប់រូបឱ្យ ចងចាំនូវទង្វេីឈ្លានពានរបស់ថៃ កុំបំភ្លេចនូវប្រវត្តិសាស្ត្រដ៏ជូរចត់ដែលយោធាថៃបានប្រព្រឹត្តមកលើជាតិកម្ពុជា។ពង្រឹងស្មារតីជាតិនិយម បន្តចូលរួមពហិការរាល់ទំនិញដែលនាំចូលពីប្រទេសថៃ ដើម្បីបង្ហាញពីឆន្ទៈរួមរបស់ខ្មែរ ឈរជាមួយរាជរដ្ឋាភិបាល និងរក្សាសាមគ្គីភាពឱ្យរឹងមាំ ដើម្បីការពារបូរណភាពទឹកដី។
ពលរដ្ឋបានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើការកសាងទីជម្រក និងការជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់ពួកគាត់។ គិតមកដល់ពេលនេះ ពលរដ្ឋជាង ២០,០០០ នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយ ដោយសារតែការរំលោភបំពានអធិបតេយ្យ និងការបង្កអរិភាពជាបន្តបន្ទាប់ពីសំណាក់ភាគីថៃ។
យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់មិនទទួលស្គាល់ និងប្រឆាំងដាច់ខាតចំពោះការកែប្រែខ្សែបន្ទាត់ព្រំដែនជាឯកតោភាគី។
បន្តការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។
ទាមទារឱ្យភាគីថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញ ដើម្បីស្តារសន្តិភាព និងកិត្យានុភាពនៃអធិបតេយ្យភាពកម្ពុជាឱ្យបានគង់វង្ស។
