សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដាន វឌ្ឍនភាព ដោយ ផ្ទាល់ នៅ តាម ទីតាំង ធ្លាប់ មាន ការ ប្រព្រឹត្ត ការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ ពី កង កម្លាំង អនុវត្ត ច្បាប់ និងអាជ្ញាធរមាន សមត្ថកិច្ច បាន បោស សម្អាត បទ ល្មើស ឆបោក តាម ប្រព័ន្ធ បច្ចេក វិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។
បើ ទោះបីជាសមត្ថកិច្ចកម្ពុជាបានប្រកាសពីបោសសម្អាតសំបុកឆបោកធំៗចំនួន៨៦ កន្លែង និង បង្រ្កាប ចំនួន ៦៦៣ ទីតាំង យ៉ាងណាក្តី ក៏បេសកកម្មនេះមិនទាន់បញ្ចប់ឡើយ។ អាជ្ញាធរ មាន សមត្ថ កិច្ច កំពុងបន្តប្រតិបត្តិការស្រាវជ្រាវ តាមដាន និងឆែកឆេរយ៉ាង ស្អិត រមួត លើ គ្រប់ ទីតាំង សង្ស័យ ទាំង អស់ ដោយមិនទុកឱ្យសល់សូម្បីតែមួយចន្លោះប្រហោងឡើយ។ រាជរដ្ឋាភិបាលនឹងប្រើវិធានការកណ្តាប់ដៃដែក ដើម្បីកាត់ផ្តាច់បណ្តាញ និងបញ្ចប់ ការ ឆបោក តាម ប្រព័ន្ធ បច្ចេក វិទ្យាឱ្យអស់ ដោយមិនទុកលំហរ ឬច្រកដកដង្ហើមឱ្យក្រុមឧក្រិដ្ឋជនឡើយ ព្រម ទាំង សូម លើក ទឹក ចិត្តដល់សាធារណជន និងដៃគូទាំងអស់ ឱ្យចូលរួមផ្តល់ ព័ត៌មាន អំពី ទីតាំង សង្ស័យ ពាក់ ព័ន្ធ នឹង ការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍ បង្ក្រាប និងលុប បំបាត់ បានទាន់ ពេល វេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
បច្ចុប្បន្ន ទីតាំងទាំងនេះត្រូវបានកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី បិទ ប្រតិបត្តិ ការ ខុស ច្បាប់ ទាំង ស្រុង ដោយមណ្ឌលឆបោកធំៗ និងទីតាំងបណ្តាញតូចតាចទាំងអស់ ត្រូវបានបង្ក្រាប ដក ហូតឧបករណ៍បច្ចេកវិទ្យា បិទចោលទាំងស្រុង និងដាក់ វិធាន ការ ឈាន ទៅ រឹប អូស តាម នីតិវិធី ច្បាប់ ដោយ គ្មានការលើកលែង។ ជាមួយគ្នានេះ ការគ្រប់គ្រងសន្តិសុខពេញលេញត្រូវបានធានា ដោយ អាជ្ញាធរបានដាក់ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ២៤/៧ ដើម្បីធានា ថា គ្មាន ការ លួច លាក់ បង្កើត ឡើង វិញជាដាច់ខាតសំដៅស្តាររូបភាព ជំនឿចិត្តក្នុងការវិនិយោគ ព្រមទាំងធានា បរិយាកាស អាជីវកម្មស្របច្បាប់ ជំរុញសកម្មភាពទេសចរណ៍ និងការអភិវឌ្ឍ សេដ្ឋ កិច្ច ប្រកប ដោយ ចីរភាព សម្រាប់ប្រជាជនមូលដ្ឋាន។
វត្តមានរបស់សម្តេចធិបតីនៅខេត្តកោះកុងនាពេលនេះ គូសរំលេចនូវលទ្ធផលនៃការអនុវត្ត «យុទ្ធនាការជាតិបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកើតចេញពីភាពសកម្ម ពុះពារ និងឥតដកថយ របស់កងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅក្នុង រាជ ធានី-ខេត្តទាំង ២៥ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
ក្នុង រយៈពេលប្រមាណ ១៤ ខែ នៃប្រតិបត្តិការជាប់ជាប្រចាំក្នុងការវាយសន្ធប់ និងកម្ទេច ឫស គល់ នៃ បទ ល្មើសអនឡាញនេះ សមត្ថកិច្ចកម្ពុជាបានបង្រ្កាបចំនួន ៦៦៣ ទីតាំង ហើយក្នុង ចំណោម នេះ សមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក៨៦ទីតាំង ដើម្បី ឈាន ទៅ រឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០ លាន ដុល្លារ អាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យ សម្បត្តិ ផ្សេង ទៀត ដែល កំពុង បន្ត នីតិវិធី បង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។
ចំណែកឯ ក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទា ទោស តាម ច្បាប់ ។ សំណុំរឿង ចំនួន ៤៤៦ ករណីស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធ នឹង ជន ត្រូវ ចោទ ៣,៩២៧ នាក់ រួមមានមេខ្លោងនិងគូកន មកពី២៩សញ្ជាតិ។ វិធានការ ច្បាប់ ក៏ ត្រូវ បាន អនុវត្ត ចំពោះ មន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន ៤ ទាក់ទិនជនសង្ស័យ ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីត អគ្គ នាយក នៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។
ស្រប គ្នានេះ ជនបរទេស ចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ បានធ្វើមាតុ ភូមិ និវត្តន៍ ត្រលប់ ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និង ស្មោះត្រ ង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ។ សូមបញ្ជាក់ថា ពួកគេត្រូវ បាន សមត្ថ កិច្ច ជួយ រំដោះ និងសង្គ្រោះឱ្យរួចផុតពីពលកម្មការងារខុសច្បាប់ ការកេងប្រវ័ញ្ច និងអំពើទារុណ កម្ម អ មនុស្ស ធម៌ ដោយពួកមេខ្លោងឧក្រិដ្ឋជនបរទេស។
បេសកកម្មចុះត្រួត ពិនិត្យដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ គឺជាសក្ខីកម្មរស់ ដែល ឆ្លុះ បញ្ចាំងពីឆន្ទៈនយោបាយមុះមុតឥតកែប្រែរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ការ ពារ អធិប តេយ្យ ភាព ស្ដារ និងលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ លើ ឆាក អន្តរជាតិយ៉ាង ដាច់ ខាត ។
កម្ពុជាមិនត្រឹមតែវាយកម្ទេច ជម្រកចាស់ បំបែក និងកាត់ ផ្តាច់ បណ្តាញ ក្រុម ឧក្រិដ្ឋ ជន ឲ្យ អស់ ពី ឫស គល់ ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងពង្រឹងយន្តការច្បាប់កាន់តែតឹងរ៉ឹង បន្តបោស សម្អាត អំពើ ល្មើស បង្កើនការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់ កិច្ច សហ ប្រតិបត្តិការ អន្តរជាតិ យ៉ាង ជិត ស្និទ្ធ ដើម្បីធានាឱ្យ បានជាដាច់ខាត ថា បទល្មើស ឆបោក អន ឡាញ មិន កើត ឡើង ជា ថ្មីឡើ យ ៕
