កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥នាទី នៅ អាកាស យាន ដ្ឋាន អន្តរ ជាតិ តេជោ នាយទាហានជាន់ខ្ពស់ នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួល ស្វាគមន៍ យ៉ាង កក់ ក្តៅ បំផុត ចំពោះ សាធារណ រដ្ឋ សង្គម និយម វៀតណាម ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ រូបគឺ វរ សេនីយ៍ទោ Do Xuan Thang និង វរសេនីយ៍ត្រី Vu Manh Thang) ចូលរួម ជា មួយ ក្រុម អ្នក សង្កេត ការណ៍ អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បី ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយ បទឈប់បាញ់ចូលជាធរមាន និងធានា ការ អនុវត្ត ប្រកប ដោយ ប្រសិទ្ធ ភាព លើវិ ធាន ការ ទាំង អស់ ក្នុង សេចក្តីប្រកាសរួម។ នេះបើយោងតាម អ្នកនាំពាក្យក្រសួងការពារជាតិ នៃ ព្រះរា ជា ណាច ក្រកម្ពុជានាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ ក្រុម អ្នក សង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅ លើ សារៈ សំខាន់ មិន អាច ខ្វះ បាន ក្នុង ការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកប ដោយ ប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុក ចិត្ត គ្នា ទៅ វិញ ទៅ មក និងតែងតែស្វាគមន៍ ដល់ បណ្តាប្រទេសជាមិត្តដែលមាន បំណង ក្នុង ការ ចូលរួមជួ យ លើ កិច្ច ការ នេះ បន្ថែម ទៀត។
អ្នកនាំពាក្យគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និង ខ្ជាប់ ខ្ជួន បំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា -ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍ រួម ស្តីពី កិច្ច ព្រម ព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បី ឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕
