ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានបញ្ជាក់ថា ក្រសួង ការ ពារ ជាតិ បាន ត្រៀម លក្ខណៈរួចរាល់អស់ហើយសម្រាប់ការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់បេក្ខជនចំនួន ១ ម៉ឺន នាក់ ដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ខណៈ ដែល ការ បើកវគ្គនឹងចាប់ផ្តើមនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុ ប្រធាន អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានថ្លែងប្រាប់ ថា ក្រសួងការពារ ជាតិ បាន ត្រៀម លក្ខណៈរួចរាល់អស់ហើយសម្រាប់ការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់បេក្ខជនចំនួន ១ម៉ឺននាក់ ដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ពោលគឺបា ន ត្រៀម តាំង ពី បី ខែមក ម៉្លេះ ដោយមិនមានការលំបាកក្នុងការត្រៀមរៀបចំនោះទេ គឺក្រសួងបានគិតគូរផែនការច្បាស់លាស់ ប៉ុន្តែ នីតិវិធីលម្អិតៗរបៀបម៉េច ខិតខំធ្វើយ៉ាងណាឲ្យបានរលូនដំណើរការល្អទៅមុខ ហើយ ខាងក្រសួង ការពារជាតិកំពុងតែជជែកពិភាក្សាគ្នា។ ចំពោះទីតាំងសម្រាប់ហ្វឹកហ្វឹក គឺបានប្រុ ង ប្រៀប រួចរាល់ អស់ ហើយ គេនឹងជូនដំណឹង ហើយសាម៉ី ជន នឹងបាន ដឹងថា ខ្លួន ត្រូវទៅ ហ្វឹកហ្វឺន បណ្តុះ បណ្តាល នៅកន្លែងណា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បាន ចេញ អនុ ក្រឹត្យ អនុញ្ញាត ឱ្យ ក្រសួង ការ ពារ ជាតិ ជ្រើស រើស ប្រជា ពលរដ្ឋ ខ្មែរ ដែល មាន អាយុ ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន ១ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្ត ច្បាប់ កាតព្វកិច្ច យោធា ដែល គ្រោង បើក វគ្គ ដំបូង នៅ ដើមខែវិច្ឆិកា គឺកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យ ឯករាជ្យ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនៅគោលការណ៍ និងការអនុវត្ត ច្បាប់ កាតព្វ កិច្ច ជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ព។ ក្រសួងការពារជាតិនឹងបន្តរើសរាល់ឆ្នាំ ហើយ តាម តម្រូវ ការជាក់ស្តែងរបស់កងទ័ព។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺ សំដៅ កសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យ ដែលជាតម្រូវការរបស់ជាតិ។ ការ ការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុង បរិបទ ដែល សង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិ ចាំបាច់ ត្រូវ មាន កម្លាំង ដែល ទទួល បាន ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានា ដើម្បី ការពារ អធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព៕
