ភ្នំពេញ៖ កម្ពុជាបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តគោរព និងអនុវត្តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស នៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី៣ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង កិច្ច ព្រម ព្រៀង ផ្សេង ៗ ជាមួយថៃ ដើម្បីស្ដារស្ថានការណ៍ឱ្យប្រសើរឡើងវិញ។ ខណៈគណៈកម្មការ ផ្សះផ្សា នៃUNCLOS ក៏បានលើកទឹកចិត្ត ឱ្យភាគី ទាំង ពីរ ឱ្យ អនុវត្ត វិធាន ការ ដែល បាន ព្រម ព្រៀងគ្នា ដែល នឹងជួយបង្កើត បរិយាកាស អំណោយ ផលស ម្រាប់ ការ ចរចា ប្រកប ដោយ ស្ថាបនា ក្នុង ដំណើរ ការ ផ្សះផ្សា ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅ ថ្ងៃ ទី ២៩ខែតុលា នេះ បានលើកឡើងអំពីកិច្ចប្រជុំនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅ ច្រក អន្តរ ជាតិ ជាំ- សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រវាងយោធភូមិភាគទី៤ កម្ពុជា និង កង ទ័ព ភូមិ ភាគ ទី ២ ថៃ ដែលក្នុងកិច្ចប្រជុំនេះ កម្ពុជាបាន លើក ឡើង ពី បញ្ហា មួយ ចំនួន ដែល បាន កើត ឡើង នា ពេល ថ្មី នេះ ៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ ពី ភាព ចាំ បាច់ ដែល ភាគី ទាំង ពីរ ត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និង ទាន់ ពេល វេលា ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ព្រំដែន ថ្នាក់ យោធ ភូមិ ភាគកម្ពុជា-ថៃ (RBC) ភាគីទាំងពីរ បានពិភាក្សាអំពីការបន្តជំរុញកា រ អនុវ ត្ត ឱ្យ បានពេញលេញ និងប្រកប ដោយ ប្រសិទ្ធ ភាព នូវ ខ្លឹមសារ នៃសេ ចក្តីប្រ កាស រួមនៃ កិច្ច ប្រជុំ ពិសេស លើក ទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុង នោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះ ស្រាយ បញ្ហា នានា ឈាន ទៅ កសាង ទំនុក ចិត្ត គ្នា ទៅ វិញទៅមក។
ឯកឧត្តម បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះ ត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ ខ្ជួន បំផុត សេចក្តី ប្រកាស រួម នៃ កិច្ច ប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បី ឆ្ពោះ ទៅ ការ ធ្វើ ឱ្យ ប្រសើរ ឡើង វិញ ឆាប់ រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
ឯកឧត្តម ក៏បានរម្លឹក អំពីការ ជំរុញ របស់ គណៈកម្មការ ផ្សះ ផ្សា ក្រោម អនុ សញ្ញា អង្គ ការ សហ ប្រជា ជាតិ ស្ដីពីនីតិសមុទ្រ ក្នុងកិច្ចប្រជុំលើកទី២ នៅក្រុងឡាអេ ឱ្យភាគីកម្ពុជា និងថៃ អនុវត្ត វិធាន ការ ដែល ភាគី ទាំងពីរធ្លាប់បានព្រមព្រៀងពីមុនឱ្យបានពេញលេញ៕
