អាចជារូបភាពនៃ ប្រាសាទ

ប្រាសាទប្រែរូប គឺជាសមិទ្ធផលស្ថាបត្យកម្មកំពូលមួយដែលស្ថិតនៅតាមបណ្តោយផ្លូវវង់ធំ ក្នុង ភូមិ ស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ ក្នុងទិដ្ឋភាពភូមិសាស្ត្រវប្បធម៌ ប្រាសាទ ភ្នំមួយនេះ បានសាងសង់ឡើងនៅលើដីទួលខ្ពស់ត្រដែត ដែលមិនត្រឹម តែ ឆ្លុះ បញ្ចាំង ពី ទស្សនទាន នៃលទ្ធិ ទេវរាជក្នុងការបង្កើតភ្នំព្រះសុមេរុជានិមិត្តរូបនាសម័យបុរាណ។ ប៉ុន្តែសព្វថ្ងៃ ទីតាំងខ្ពស់ នៃ សំណង់ នេះ ក៏បានក្លាយជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍វប្បធម៌ ដើម្បី ទស្សនាទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិច ដ៏ស្រស់បំព្រងដែលឆ្លុះបញ្ចាំងសម្រស់វាលស្រែ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើធម្មជាតិជុំវិញ។អាចជារូបភាពនៃ អត្ថបទ

ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រាសាទប្រែ រូប តំណាងឲ្យរបត់ នៃការប្រែប្រួល យ៉ាងសំខាន់ នៅក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មខ្មែរ ដោយបង្កើតបានលក្ខណៈចំណាំនៃ «រចនាបថប្រែ រូប »។ ភាពលេចធ្លោផ្នែកវិស្វកម្មសំណង់នៃប្រាសាទនេះ គឺទម្រង់ស្ថាបត្យកម្មឥដ្ឋខ្នាតធំ ដែលជា គំរូនៃសំណង់ ដែលមានក្តី នានា ធ្វើ អំពីឥដ្ឋក្នុង ទំហំធំបំផុតមួយ ដែលបាន កសា ងឡើង ក្នុងសម័យអង្គរ។ លើសពីនេះ បុព្វបុរសខ្មែរបានបង្ហាញពីភាពឆ្លាតវៃ និងបច្ចេកទេស កម្ររិត ខ្ពស់ក្នុងការ ប្រើប្រាស់ សម្ភារៈបីប្រភេទរួមគ្នាឱ្យមានភាពចុះសម្រុងគ្នាយ៉ាងអស្ចារ្យ ដោយក្នុងនោះ មានការ ប្រើ ប្រាស់ ឥដ្ឋ សម្រាប់សាងសង់ក្តីខាងលើ និងការឆ្លាក់ក្បាច់លម្អ ប្រើប្រាស់ថ្មបាយក្រៀម សម្រាប់ធ្វើ ជាខឿនថ្នាក់ៗ បាតគ្រឹះ និងជញ្ជាំងព័ទ្ធជុំវិញដើម្បីទ្រទ្រង់ទម្ងន់ដ៏ធ្ងន់ និងប្រើប្រាស់ថ្មភក់សម្រាប់ តែ ផ្នែក សំណង់ ដែល ត្រូវទទួលសម្ពាធខ្លាំង និងកន្លែងលម្អប្រណីត ដូចជា ផ្តែរ ស៊ុមទ្វារ និងសរសរ ពេជ្រ ។ របត់នេះបានលេចត្រដែតខ្លួនចេញពីឥទ្ធិពលស្ថាបត្យកម្មមុនអង្គរ ដែលភាគ ច្រើនប្រើ ប្រាស់តែឥដ្ឋ និង មានទម្រង់ជាក្តីដាច់ៗពីគ្នា មកជាការរៀបចំរចនាសម្ព័ន្ធជាលំដាប់ថ្នាក់នៅលើខឿនថ្នាក់ៗ បែ ប ប្រាសាទភ្នំយ៉ាងពិតប្រាកដ។អាចជារូបភាពនៃ ប្រាសាទ

ប្រភពទិន្នន័យចម្បង និងជាឯកសារយោងដ៏មានតម្លៃបំផុតសម្រាប់ប្រាសាទប្រែរូប គឺសិលា ចារឹក លេខ K.806 ដែលចារិកជាភាសាសំស្ក្រឹត ជាកាព្យមានប្រវែង វែងជាង គេបំផុត នៅក្នុងប្រវត្តិ សាស្ត្រ ខ្មែរ ដោយ មានរហូតដល់២៩៨ល្បះ ត្រូវជា២,១៨៥ គាថា។ តាមរយៈខ្លឹមសារនៃសិលាចារឹកនេះ បាន បញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ៩៦១ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងលទ្ធិព្រហ្មញ្ញសាសនា។ សិលា ចារឹក ក៏បានរៀបរាប់អំពីការតម្កល់សិវលិង្គសម្រាប់រាជ្យឈ្មោះ «រាជេន្ទ្របាទ្រេសូរ» នៅក្តី កណ្តាល ដែលជាព្រះនាមដើមផ្លូវការរបស់ប្រាសាទ ព្រមទាំងមានការ ឧទ្ទិសក្តី រណបនានាជូន ចំពោះ ទេព តំណាងឲ្យបុព្វការីជន។អាចជារូបភាពនៃ ប្រាសាទ និង វិមាន

នេះស្តែងឲ្យឃើញពីការអនុវត្តគុណធម៌ដ៏ស្មោះស្ម័គ្រ និងជាយុទ្ធសាស្ត្រនយោបាយ ក្នុង ការផ្សារភ្ជាប់រាជ វង្សរបស់ ព្រះអង្គទៅ នឹង ខ្សែស្រឡាយ ដ៏រុងរឿងនៃមហាន គរខ្មែរ។ក្នុងក្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌពិភពលោក ក្រោមការសម្របសម្រួលបច្ចេកទេសនៃគណៈកម្មាធិការអន្តរជាតិ ICC-Angkor អាជ្ញាធរជាតិអប្សរាបានដាក់ចេញ និងអនុវត្តនូវវិធានការវិទ្យាសាស្ត្រ ដើម្បីធានាចីរភាពនៃរចនាសម្ព័ន្ធប្រាសាទ។ ការងារនេះផ្ដោតសំខាន់លើការគ្រប់គ្រងប្រព័ន្ធជលសាស្ត្រ ដោយពង្រឹងប្រព័ន្ធបង្ហូរនិងរំដោះទឹកភ្លៀង ដើម្បីការពារមិនឲ្យទឹកហូរច្រោះចូលផ្ទាល់លើជញ្ជាំងឥដ្ឋ និងគ្រឹះជើងទម្រ ដែលអាចបណ្តាលឱ្យចុះខ្សោយកម្លាំងទ្រទ្រង់សំណង់។ ក្នុងទិដ្ឋភាពបច្ចេកវិទ្យាសម្ភារៈ អ្នកជំនាញបានបន្តស្រាវជ្រាវពិសោធន៍ និងអនុវត្តបច្ចេកទេសពង្រឹងគុណភាពឥដ្ឋបុរាណ និងសាច់បាយអឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាទម្រង់ដើមនៃប្រាសាទ និងការពារក្បាច់ចម្លាក់លម្អកុំឲ្យរងការខូចខាតបន្តទៀត៕

អាចជារូបភាពនៃ ប្រាសាទ

Leave a Reply

Your email address will not be published. Required fields are marked *