គណៈប្រតិភូកម្ពុជាបង្ហាញអំពីកាលានុវត្តភាពថ្មីៗនៅកម្ពុជា ជូនដល់ធុកិច្ចនៅប្រទេសកូរ៉េ និងបានជំរុញលើកទឹកចិត្តដល់ វិនិយោគិនកូរ៉េ ឱ្យពិចារណាលើការបណ្ដាក់ទុនវិនិយោគលើវិស័យសក្តានុពលមួយចំនួន ដើម្បីជំរុញការរីកលូតលាស់កាន់តែខ្លាំង នៅក្នុងវិស័យឧស្សាហកម្មកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ, បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ដើម្បីសិក្សាស្វែងយល់អំពី សកម្មភាពប្រប្រតិបត្តិការអាជីវកម្ម ក្រោម ការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី លោក Joo Bong Park ប្រធានក្រុមហ៊ុន ព្រមទាំង គណៈគ្រប់គ្រង និងបុគ្គលិក និយោជិតជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកាលានុវត្តភាព ថ្មីៗនៃកម្ពុជា ជូនដល់គណៈគ្រប់គ្រងក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ពិចារណាលើការបង្កើនការបណ្ដាក់ទុន វិនិយោគនៅកម្ពុជាទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េ។

ជុំវិញសាវតានៃ Daejoo KC Group, ក្រុមហ៊ុននេះគឺជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េ ដែលបង្កើតឡើងតាំង ពីឆ្នាំ១៩៨៨ មានប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា៖ ឧស្សាហកម្មលោហធាតុគីមី ភស្តុភារកម្ម សំណង់ គ្រឿងបង្គុំរថយន្ត និង ថាមពល។ ដោយឡែកនៅកម្ពុជា Daejoo KC Group មានប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២រួមមាន៖ CAMKO MOTOR ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក Hyundai សម្រាប់ទីផ្សារក្នុងស្រុក, ផលិតខ្សែភ្លើងរថយន្ត (Wire Harness) សម្រាប់ការ នាំចេញ ដែលបង្កើការងារជិត៥០០កន្លែង និង CAMKO INFRACORE ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Hyundai និង KIA ពីសាធារណរដ្ឋកូរ៉េ ព្រមទាំងផ្តល់សេវាកម្មថែទាំ និងផ្គត់ផ្គង់គ្រឿងបន្លាស់ផងដែរ។

ការចុះទស្សនកិច្ចស្វែងយល់ដល់ទីតាំងដោយ ផ្ទាល់នេះ គឺជាជំហានការទូតសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការបង្ហាញឱ្យវិនិយោគិនកូរ៉េ ឃើញពីភាពប្រាកដប្រជា និងការយកចិត្តទុក ដាក់កម្រិតខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើបៗ៕អាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'pq ER VISION 2030 2030 HEអាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'POWER ER VISION 2030 2030 .អាចជារូបភាពនៃ ការិយាល័យពងក្រពើ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, សំលៀកបំពាក់ឈុត និង ការិយាល័យពងក្រពើអាចជារូបភាពនៃ ការិយាល័យពងក្រពើ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ការិយាល័យពងក្រពើ, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទអាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'E. E.Mr.JooBongPark Mr. oo Bong Park BaBKcអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទ

អាចជារូបភាពនៃ អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *