ប្រមុខការទូតកម្ពុជា៖ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN អំពី ការ ចាប់ ផ្តើម ដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS, រយៈពេល បី សប្ដាហ៍ ខាង មុខភាគី ថៃត្រូវ ឆ្លើយតបចំពោះការជូនដំណឹងជាផ្លូវការរបស់កម្ពុជា។ ខណៈពេលនេះកម្ពុជាបាន ជ្រើស រើសអ្នក ផ្សះផ្សាចំនួនពីររូបរួចហើយដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃ ក៏ត្រូវ ជ្រើស រើស អ្នក ផ្សះផ្សាចំនួនពីររូបដែរ ដើម្បីពួកគេឈានទៅជ្រើសរើសប្រធានដែលជាសមាជិកទី៥ ហើយ បង្កើត ទៅ ជាគណៈកម្មការ នៃអ្នកផ្សះផ្សា សម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍ លើ ការ ដោះស្រាយដោយសន្ដិ វិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន បញ្ជាក់ ឱ្យ ដឹង បែប នេះ ក្នុងឱកាសបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយ កម្ពុជា ជូន ដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN អំពីការចាប់ផ្តើម ដំណើរ ការ នៃ យន្តការ ផ្សះ ផ្សាដោ យប ង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅ រសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ។
សូមជម្រាបថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ តាមរយៈសារពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពាក់ព័ន្ធនឹង ការ ទាមទារ ដែន សមុទ្រ ត្រួត ស៊ីគ្នាជាមួយប្រទេសថៃ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និង អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ ផ្ដើម ដំណើរ ការ នៃ យន្ត ការ ការ ផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតក្រោម អនុសញ្ញា អង្គ ការ សហ ប្រជា ជាតិ ស្តីពីនី តិស មុទ្រ (UNCLOS)។
សម្ដេចធិបតី មានប្រសានស៍បញ្ជាក់ថា កម្ពុជាបានជ្រើសរើសយកយន្តការ ទាមទារ ដែន សមុទ្រ ត្រួត ស៊ីគ្នាជាមួ យប្រទេសថៃតាមយន្តការការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) នេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយ អនុលោកតាមច្បាប់អន្តរជាតិ។
សម្ដេចធិបតីថ្លែងថា កម្ពុជា តែង តែ ប្រកាន់ ខ្ជាប់ នូវ គោល ការណ៍ ដោះ ស្រាយ វិវាទ ជាមួយ ប្រទេស ជិត ខាង ដោយ សន្ដិវិធី។ សម្ដេចធិបតីបន្តថា កម្ពុជានៅតែមានបំណង កសាង ទំនាក់ ទំនង ជាមួយ ភាគី ថៃ ដោយ ឈរ លើ មូលដ្ឋានសន្ដិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹម នឹង នេះអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាត្រូវតែគោរពជាដាច់ខាត៕
