:(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់, ការិយាល័យពងក្រពើ និង អត្ថបទ

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើការរៀបចំផែនការថវិកា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានលើកឡើងពីគំនិតផ្តួចផ្តើមថ្មីៗក្នុងការការពារព្រៃឈើ និងគ្រប់គ្រងសំរាម។
នៅក្នុងឱកាសនោះ តំណាងអង្គការសហប្រជាជាតិ បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំឯកសារ NDC 3.0 យ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគី ព្រមទាំងបានបញ្ជ្រាបបញ្ហាកុមារ និងសមភាពយេនឌ័រទៅក្នុងយុទ្ធសាស្ត្រនេះយ៉ាងល្អប្រសើរ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ការិយាល័យពងក្រពើ, ជើងតម្កល់ និង អត្ថបទ

ទោះជាយ៉ាងណា ដើម្បីសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៥៥% នៅត្រឹមឆ្នាំ ២០៣៥ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស តំណាង UN បានស្នើឱ្យបង្កើតគណៈកម្មាធិការកម្រិតខ្ពស់ (High-Level Committee) មួយ ដែលដឹកនាំរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0។

គណៈកម្មាធិការនេះនឹងមាន UN ជាអ្នកសម្របសម្រួលក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយ UNDP រួមផ្សំជាមួយស្ថាប័ន UN ផ្សេងទៀត (រួមមាន UNICEF, FAO, WFP និង UNIDO) ព្រមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFIs) ដើម្បីរៀបចំក្របខ័ណ្ឌទាក់ទាញហិរញ្ញប្បទានពីវិស័យឯកជន និងដៃគូបរទេស។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ
ជាការឆ្លើយតប លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងការយល់ស្របទាំងស្រុងចំពោះការលើកឡើងនេះ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការធ្វើការរួមគ្នាគ្រប់វិស័យ ជាពិសេសវិស័យអាទិភាពទាំង៥ (ថាមពល កសិកម្ម ព្រៃឈើ គីមី និងសំណល់) គឺជាការងារចាំបាច់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៥៥% នៅត្រឹមឆ្នាំ២០៣៥ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។អាចជារូបភាពនៃ សំលៀកបំពាក់ឈុត

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិនេះ គឺមិនចង់បានត្រឹមតែលទ្ធផលចុងក្រោយនៃគម្រោងនោះទេ ប៉ុន្តែត្រូវផ្តោតលើលទ្ធផលដែលមានឥទ្ធិពលវិជ្ជមានពិតប្រាកដ និងអាចវាស់វែងបានទៅលើសង្គម និងបរិស្ថាន។ ជាក់ស្តែង ដូចជាការគ្រប់គ្រងសំណល់នៅតាមរោងចក្រ គឺមិនត្រឹមតែទប់ស្កាត់ការបំពុលចំពោះសុខភាពសាធារណៈ ទឹក និងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ដំណោះស្រាយសម្រាប់ដំណើរការផលិតកម្ម តាមរយៈការដាំស្មៅយក្ស (Giant King Grass) យកមកកែច្នៃប្រើប្រាស់ជំនួសឈើធម្មជាតិ ដើម្បីកាត់បន្ថយការកាប់អុស និងជួយឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរឡើងវិញ និងមានកត្តាជោគជ័យជាយុទ្ធសាស្រ្តផ្សេងទៀតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលកម្ពុជាអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'ㅁ 중 L m.សម្រេចបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed