(កំពង់ធំ)៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ ជួប សំណេះ សំណាល ជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពនានា ជុំវិញ ខេត្តកំពង់ធំ។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ធំសរុ ប ១៥០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ កាន់ មូល ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១១ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញជួប សំណេះ សំណាល រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង និងពោធិ៍សាត់។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក ដាក់ ទៅលើកិច្ច ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ ប្រជាពលរដ្ឋ ក៏ដូច ជា ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា ពល រដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក ឡើង ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន ធាន ធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
ខេត្តកំពង់ធំ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ២០៤ ៣៩៣គ្រួសារ ស្មើនឹង ៨៨០
៨៩៦នាក់។ខេត្តកំពង់ធំ បាននិងកំពុងប្រែមុខមាត់ថ្មី និងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សសាំ ដើម្បី ប្រែ ក្លាយសក្តានុពលរបស់ខេត្តដែលមានផ្ទៃដីធំជាងគេ និងនៅចំចំណុចកណ្ដាលប្រទេស សម្បូរទៅ ដោយធនធានទឹក និងមានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹង មាំ ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ប្រែ ក្លាយខេត្តកំពង់ធំ លែងឱ្យជាខេត្តមួយដែលគេទៅហួសមកហួសទាំងវិស័យ ទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍»។
គិតមកដល់ពេលនេះ ខេត្តកំពង់ធំ ទទួលបាននូវគម្រោងវិនិយោគជាបន្តបន្ទាប់ទាំងសាធារណៈ និងឯកជន ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍហេដ្ឋា រច នា សម្ព័ន្ធរូបវន្តចាំបាច់នានា ដូចជាផ្លូវ ស្ពាន ប្រឡាយទឹក ទំនប់ទឹក សាលារៀន និងមន្ទីរ ពេទ្យ ជា ដើម បាននិងកំពុងសាងសង់ ជួសជុល និងកែលម្អជាបន្តបន្ទាប់។ ទន្ទឹមនេះការអភិវឌ្ឍក្រុង ស្ទឹង សែន បាននិងកំពុងធ្វើឱ្យក្រុងស្ទឹងសែនប្រែមុខមាត់ថ្មី តាមរយៈការរៀបចំកែលម្អច្រាំង ការ ស្ថាប នា ផ្លូវដើរស្របតាមដងស្ទឹង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាកន្លែងហាត់ប្រាណ សា ធា រណៈ និងផ្សាររាត្រីជាដើម។ ជាមួយគ្នានេះ ក៏មានការដំឡើងបង្គោលសូឡាបំភ្លឺនៅតាម បណ្ដោយ ដងផ្លូវជាតិលេខ៦ និង ទី ប្រជុំជនសំខាន់ៗ ចំនួន ៧ ០០០ដើម។
ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ មកកាន់ខេត្តកំពង់ធំនាពេលនេះ នឹងពង្រឹងគណនេយ្យ ភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ ទំនាក់ ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យ បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈឱ្យបានល្អ ប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យ មានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕
