កំពង់ស្ពឺ៖ លោក វ៉ាង ហាយ ឆិន (WANG HAI CHEN) សមាជិកនៃក្រុមដឹកនាំបក្ស និងជាអនុប្រធានគណៈកម្មាការអភិវឌ្ឍន៍កែទម្រង់ក្រុងប៉េកាំង និងជាអភិបាលក្រុមមីឃុន បានឲ្យដឹងថា អ្នកវិនិយោគរបស់ចិន គ្រោងបោះទុនជាច្រើនលានដុល្លាបន្ថែមទៀត ដើម្បីពង្រីកសាខាក្រុមហ៊ុនសាងសង់មួយនៅក្នុងខេត្តកំពង់ស្ពឺ ខណៈសាខាមួយត្រូវបាន និងកំពុងដំណើរការដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ។

នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ាង ហាយឆិន បានលើកឡើងថា ក្រុមហ៊ុនប៉េកាំងប្រូដាកសិន ជាក្រុមហ៊ុនមួយដែលទទួលបានការគាំទ្រ ក្នុងការសាងសង់សំណង់រឹងមាំ និងអាគារធំៗ នៅក្នុងប្រទេសចិន ក្នុងនោះមានផ្លូវដែក អាកាសយានដ្ឋាន និងមន្ទីរពេទ្យ ហើយបច្ចុប្បន្នក៏កំពុងតែជោគជ័យខ្លាំង នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ហើយការចាប់អារម្មណ៍លើទីផ្សារកម្ពុជានេះ គឺដោយមើលឃើញពីកត្តាសុខសន្តិភាព និងភាពរីកចម្រើននៅកម្ពុជា និងក៏ជាឱកាសក្នុងការពង្រីកបុត្រសម្ព័ន្ធក្រុមហ៊ុនផង ណាមួយម្ចាស់ភាគហ៊ុនទាំងអស់ ក៏សម្រេចចិត្តជ្រើសយកប្រទេសកម្ពុជាជាសាខាបន្ទាប់ ដោយយកទីតាំងខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។

លោកបានបន្ថែមថា លើសពីនេះក្រុមហ៊ុន មានគម្រោងបន្ថែមចំណេះជំនាញ ដល់បុគ្គលិកក្រុមហ៊ុនជាជនជាតិខ្មែរ ឱ្យក្លាយជាវិស្វករពិតប្រាកដ ហើយអាចចូលរួមទទួលការងារជាអន្តរជាតិ នាពេលអនាគតក្រោយក្រុមហ៊ុនដំណើរបាន៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងការត្រេកអរជំនួសឱ្យប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ដែលទទួលបានឱកាសការងារថ្មីបន្ថែមទៀត ពិសេសការប្រែក្លាយសមត្ថភាពជាកម្មករជំនាញមួយដ៏ពិតប្រាកដ ក្នុងការចូលរួមការងារជាអន្តរជាតិ ។

តាមរយៈគម្រោងនេះ ឯកឧត្តមអភិបាលខេត្ត បានរំពឹងថា ប្រទេសកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ នឹងមានសំណង់រឹងមាំ ដែលមានគុណភាពមិនចាញ់ប្រទេសជឿនលឿន នៅលើសកលលោកនោះទេ ហើយប្រជាពលរដ្ឋ និងរដ្ឋាភិបាលក៏អាចមានចំណូលពីគម្រោងនេះដើម្បីអភិវឌ្ឍន៍ប្រទេសបន្ថែមទៀតផងដែរ ៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អក្សរ​ដែល​និយាយថា 'A 2មិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

Leave a Reply

Your email address will not be published. Required fields are marked *