(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន ទទួលបានចំណូល ៣២៧លានដុល្លារ។

ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ២០៨ ៥៩៣ តោន គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារ និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ល។ បានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០.០៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.២០% ប្រភេទអង្ករសគ្រាប់វែង ២២.២៨% អង្ករចំហុយ ១.៧២% អង្ករសរីរាង្គចំនួន ១.០៤% អង្ករបាក់គ្រប់ប្រភេទ ១៥.៥៨% និងអង្ករផ្សេងៗចំនួន ០.១៨%។

នៅ៥ខែដំបូងឆ្នាំនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧៥៣ ៨១៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៩១.៤១ លានដុល្លារ៕មិន​មាន​ការពណ៌នា​រូបថត​ទេ។ប្រហែល​ជារូបភាពពណ៌នានៃ អត្ថបទអាច​ជា​ក្រាហ្វិក​របស់ ‎អក្សរ​ដែល​និយាយថា '‎無理所 A EXPORT ED EXPORT ACHIEVEMENT 5 2026 Month ILLED RICE 568 912 TONS 63 DESTINATIONS EXPORTERS manth rice USD.27.43millions ayear 2026. Camboria's Tilled tone worth COUNTRIESN EUROPE 154 254 TONS USD 105.1 MILLION RP6ИЛrИЛrR5 KrиrR5 ИAAr3AлE4aHИATCKИ6 208 593 TONS 162 125TONS 125 USD 87.32 MILLION USD 94.92 MILLION J4AFREAHIDD TC 43 940 TONS USD 40.07 MIL MILLION ION OF RAGRANTRC TRC FRC 59.20% 22.28% PAHCnCr B44emRC 1.04% 15.58% BORDER-TRADED PADDY RICE PRADLI 1.72% OTHFES 0.18% 753 816 TONS USD 41 MMILLION Scurcez Uatas General Genaral Excize, Miniztry nistry Ecoromic and שבחכחו +855 76 655 8999 info@crf.org.kn www.crf.org.kh‎‎

Leave a Reply

Your email address will not be published. Required fields are marked *