សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែត្រួតពិនិត្យ និងចាត់វិធានាករចំពោះជនដែលបន្តនាំទំនិញខុសច្បាប់មកពីថៃចូលមកកម្ពុជា ដោយការដកហូតទ្រព្យសម្បត្តិ និងបញ្ជូនពួកគេឱ្យទៅជីកដីនៅតាមព្រំដែនផងដែរ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ៗថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្វីស្ទើតែគ្រប់យ៉ាងហើយ ហេតុអ្វី បានជាពួកទាំងនោះនៅតែបន្តយករបស់មកពីថៃដោយខុសច្បាប់ចូលមកម្ពុជាបន្តទៀត ដូច្នេះត្រូវតែចាត់ វិធានការលើពួកទាំងហ្នឹងឱ្យក្តៅ ដោយមិនត្រូវបន្តលើកលែងនោះឡើយ។

ជាមួយគ្នានោះដែរ សម្តេចតជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា កម្ពុជាយើងមិនបានខាត់បង់ច្រើនដូចប្រទេសថៃនោះទេ ដោយកាលពីកន្លងទៅ ទំហំពាណិជ្ជកម្មដែលថៃនាំចូលមកកម្ពុជា គឺមាន រហូតដល់ជាង១០ពាន់លានដុល្លារអាមេរិកឯណោះ ខណៈកម្ពុជានាំចូលទៅថៃវិញ គឺមានត្រឹមតែជាងមួយ ពាន់លានដុល្លារទេ ដូច្នេះកម្ពុជាមិនបានខ្វល់ចំពោះការបិទច្រកព្រំដែនរបស់ថៃនោះទេ ចង់បិទប្រាំរយឆ្នាំទៀត ក៏បិទទៅចុះ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏កុំរំពឹងចំពោះការបើកច្រកព្រំដែនជាមួយថៃនេះដែរ៕May be an image of one or more people and textMay be an image of one or more people, crowd and text that says 'SHS MEDIA'May be an image of one or more people and textMay be an image of one or more people, crowd and textMay be an image of one or more people and textMay be an image of one or more people, crowd and textMay be an image of one or more people and text that says 'SHS MEDIA'May be an image of one or more people, crowd and textMay be an image of one or more people, crowd and text

Leave a Reply

Your email address will not be published. Required fields are marked *