(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និង បណ្ដុះ បណ្ដាលវិជ្ជាជីវៈជាសេនាធិការ នឹងធ្វើឱ្យ កម្ពុជា មាន ភាព ម្ចាស់ ការលើ ការ បណ្ដុះបណ្ដាល និងផ្គត់ ផ្គង់ កម្លាំ ង ពលកម្ម ផ្នែកយានយ ន្តគ្រប់ប្រភេ ទទាំងស្រុង ចាប់ពីចុង ឆ្នាំ ២០២៧នេះ តទៅ ដើម្បីធ្វើ យ៉ាងណា ធានាលើការផ្គត់ផ្គង់ កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់ ស្រប ទៅតា មត ម្រូវ ការជាក់ស្ដែង និងខ្សែស ង្វាក់ផលិតកម្មក្នុងស្រុក។

ឯក ឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះ បណ្ដាល វិជ្ជាជីវៈ បានលើកឡើ ងក្នុងពិធីអបអ រសាទរទិ វា ជាតិ អ ប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើក ទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា តាមរយៈ កា របង្កើ តម ជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា(ACE-C) ដោ យបានសហការជាមួយវិទ្យាស្ថាន Bendigo Kangan Institute (BKI)នៃប្រទេសអូស្ត្រាលី និង ក្រុមហ៊ុន RMA Cambodia បានបង្កើត មជ្ឈមណ្ឌលឧត្តម ភាពយានយ ន្តកម្ពុជា ដើម្បីបណ្តុះប ណ្តាលជំនាញ ដល់ ប្រជាជ នកម្ពុជាក្លាយជាអ្នកជំនាញផ្នែកយានយន្ត មេកានិច និងជួសជុលដែលមានសមត្ថភាពខ្ពស់។

ឯកឧត្តមបន្តថា៖«តាមរយៈការដាក់ឱ្យដំណើរការមញ្ឍមណ្ឌលយានយន្តទាំងនេះ នឹងធ្វើឱ្យកម្ពុជាមាន ភាពម្ចាស់ ការលើ ការ បណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មកម្ពុជា ផ្នែក យា នយន្តគ្រប់ប្រភេទទាំងស្រុងចាប់ពីចុងឆ្នាំ២០២៧នេះតទៅ ដែល នេះ គឺជាមោទនាភាពមួយរបស់កម្ពុជារបស់យើង ហើយ ក្រសួង នឹងខិតខំសហការជាមួយដៃគូ ហើយនឹងក្រុម ហ៊ុនឯក ជនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ធានាម្ចាស់ការ និងផ្គត់ផ្គង់កម្លាំ ង ពលកម្ម ឱ្យស្របទៅតាមតម្រូវការជាក់ស្ដែង ខ្សែសង្វាក់ ផលិតកម្មមួយ»។

លើសពីនេះ ក្នុងឆ្នាំ២០២៧ខាងមុខនេះ ក្រសួងការងារក៏ ទទួល បានការ គាំទ្រពីធនាគាអភិវឌ្ឍអាស៊ី ក្នុងការបំពាក់ ឧបករណ៍ សម្ភារៈសិក្សា នៅវិទ្យាស្ថានបណ្ដុះបណ្ដាល បច្ចេកទេសខេត្តកំពង់ធំ ដើម្បីជំនាញមួយ ដែលពាក់ព័ន្ធផ លិត កម្ម ផលិតផលស្វាយចន្ទី ដែលអាច បង្កើនតម្លៃ បន្ថែម ដល់ផលិត ផលស្វាយចន្ទីនៅកម្ពុជា ដែលស្របទៅ តាមការអ ភិវឌ្ឍ និងលើកកម្ពស់ផ លិតកម្មស្វាយចន្ទីនៅ កម្ពុជា៕អាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'STPMអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ អំពូល និង អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *