សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៦កន្លងទៅនេះ បានរៀបចំពិធីប្រគល់ពានរង្វាន់ជូនបេក្ខជនជ័យលាភី តែងនិពន្ធបទចម្រៀងនិងកំណាព្យ ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតតែងនិពន្ធបទចម្រៀងនិងកំណាព្យ ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ ពិធីនេះប្រព្រឹត្តិទៅនៅ មជ្ឈមណ្ឌលម៉ានី អគារ The Kampus មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈអចិន្ដ្រៃយ៍ គណៈកម្មធិការកណ្ដាល ព្រឹទ្ធាចារ្យ បេក្ខជន បេក្ខនារី សមាជិក សមាជិកាស.ស.យ.ក.។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ គង់ បញ្ញា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ថ្នាក់ដឹកនាំ បេក្ខជន បេក្ខនារី សមាជិក សមាជិកា និងបានឡើងធ្វើរបាយការណ៍ស្ដីពីដំណើរការប្រឡងតែងនិពន្ធចម្រៀង និងកំណាព្យ អាចប្រព្រឹត្តទៅដោយរលូន និងជោគជ័យនាពេលនេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតតែងនិពន្ធដែលមានរយៈពេល ៣ខែកន្លងមក គណៈកម្មការបានទទួលស្នាដៃតែងនិពន្ធថ្មីផ្នែកចម្រៀងចំនួន ១០ស្នាដៃ និងកំណាព្យចំនួន ៧៣ស្នាដៃ ពីបេក្ខជន និងបេក្ខសមណៈ មកពីគ្រប់មជ្ឈដ្ឋាន។

ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិត និងសហការគ្នាយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការបំពេញភារកិច្ច ចាប់តាំងពីដំណាក់កាលដំបូង រហូតឈានដល់ដំណាក់កាលប្រកាស ជ័យលាភី នាពេលនេះ។ ឯកឧត្តមក៏បានរំលេចផងដែរថា ការរៀបចំការប្រកួតនាពេលនេះ មិនត្រឹមតែជាវេទិកាផ្តល់ឱកាស ដល់យុវជន និងប្រជាជនខ្មែរ ដែលចូលចិត្ត និងស្រឡាញ់សិល្បៈវប្បធម៌ អាចចូល រួមប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួម ដើម្បីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធី ចម្រើនព្រះជន្មគម្រប់ ៩០ ព្រះវស្សាយាងចូល ៩១ ព្រះវស្សា របស់ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេល ដ៏ខ្លីខាងមុខ។

សម្រាប់ជ័យលាភីទាំងពីររូប ទាំងលោក ឯក ខន ម្ចាស់ជ័យលាភីឯកផ្នែកតែងនិពន្ធកំណាព្យ និង លោក សូមុត្រ បុត្ររ៉ាសា ម្ចាស់ជ័យលាភីឯកផ្នែកតែងនិពន្ធចម្រៀង បង្ហាញនូវភាពសប្បាយចិត្តជាខ្លាំង ដែលស្នាដៃរបស់ខ្លួន អាចទទួលបានជាជ័យលាភី។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ខាងមុខនេះ ជាថ្ងៃព្រះរាជពិធីបុណ្យ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ ជើងតម្កល់, ប្រាសាទ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង មនុស្សច្រើនអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ ប្រាសាទ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង មនុស្សសំដែងក្បាច់គុនអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង មនុស្សកំពុងសិក្សាអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ ប​ន្ទប់ផ្សាយព័ត៌មាន, ជើងតម្កល់ និង អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *